ផ្ទុះហ្គាស់បណ្តាលឲ្យបាក់រលំអគារខុនដូ ស្លាប់៩នាក់ នៅភាគខាងកើតរុស្ស៊ី

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា មានករណីផ្ទុះហ្គាសនៅអគារខុនដូកម្ពស់៥ជាន់ នៅក្នុងតំបន់Tymovskoye ខេត្ត Sakhalin ភាគអាគ្នេយ៍នៃប្រទេសរុស្ស៊ីបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់ ក្នុងនោះមានកុមារ៤នាក់។

លោក Valery Limarenko អភិបាលខេត្ត Sakhalin បានបញ្ជាក់ថា ការផ្ទុះឧស្ម័នមួយបានកើតឡើងនៅក្នុងទីក្រុង Tymovskoye បានហែកអគារខុនដូកម្ពស់៥ជាន់ បំផ្លាញផ្ទះ ជាច្រើនខ្នង ។
នៅលើបណ្តាញសង្គម Telegram លោក Limarenko បាននិយាយថា ក្នុងចំណោមមនុស្ស ៩នាក់ដែលបានស្លាប់មានកុមារ៤ នាក់។ លោកបានបន្ថែមថា នៅពេលដែលឧប្បត្តិហេតុកើតឡើងនៅក្នុងអគារខុនដូមានមនុស្សចំនួន ៣៣នាក់ក្នុងនោះ២នាក់នៅតែជាប់នៅក្រោមគំនរបាក់បែកនៅឡើយ ។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នកនៅរស់ ក្រៅពីនេះ មនុស្ស៩នាក់បានរងរបួស។
ទីភ្នាក់ងារព័ត៌មាន TASS បានដកស្រង់ព័ត៌មានពីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់ថា អគារនេះមិនមានប្រព័ន្ធកម្តៅកណ្តាល ហើយមូលហេតុនៃការផ្ទុះនេះគឺធុងហ្គាសមានបញ្ហា ៕ ដោយធីរីណា

...

រូប​ថត​ :​ RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print