នគរបាលស្រុកស្រីសន្ធរសហការជាមួយកម្លាំងផ្នែកសឹករងស្រុក និងកម្លាំងប្រជាការពារចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ប្រឈមការបាក់ច្រាំងទន្លេ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្រី សន្ធរ បានចាត់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្តាល សហការជាមួយកម្លាំងផ្នែកសឹករងស្រុក និងកម្លាំងប្រជាការពារឃុំផ្ទះកណ្តាល ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ប្រឈមការបាក់ច្រាំងទន្លេ ចំនួន ៤ខ្នងផ្ទះគឺ

១-ផ្ទះឈ្មោះ ជិន ប៊ុនសុង ភេទប្រុស អាយុ៦១ឆ្នាំ ទំហំ ១០ម×១០ម ធ្វើអំពីឈឺ ប្រក់ក្បឿង (ផ្ទះខ្ពស់)
២-ផ្ទះឈ្មោះ ទ្រី រិន ភេទប្រុស អាយុ ៥៥ឆ្នាំ ទំហំ៧ម×៤ម ធ្វើអំពីឈឺប្រក់ក្បឿង (ផ្ទះខ្ពស់)
៣-ផ្ទះឈ្មោះ ពេញ នី ភេទប្រុស អាយុ ៥៦ឆ្នាំ ទំហំ៧មx៨ម ធ្វើអំពីឈឺ ប្រក់ក្បឿង (ផ្ទះខ្ពស់)
៤-ផ្ទះឈ្មោះ ឆាវ ដារាំ ភេទប្រុស អាយុ ៤៦ឆ្នាំ ទំហំ ៥ម×៦ម ធ្វើអំពីឈឺ ប្រក់ក្បឿង (ផ្ទះខ្ពស់)

...

នៅចំណុចព្រុំប្រទល់រវាងភូមិផ្ទះកណ្តាលក្រោម និងភូមិផ្ទះកណ្តាលលើ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ៕ ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print