នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ០១គ្រឿង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ- នៅវេលាម៉ោង០៨:៥០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ០១គ្រឿង បានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនក្បួនដល់នាវាស្វ័យការពារជើងទឹកជប៉ុន។

_ នាវាឈ្មោះ JS HARUSAME (DD-102)
+ ប្រភេទ នាវាពិឃាដ
_ បណ្តោយ ១៥១ m
_ ទទឹង ១៧.៤ m
_ ជម្រៅទឹក ៥.២ m
_ ទម្ងន់ផ្ទុក ៥.៥៥០ តោន
_ មាននាវឹកសរុបទាំងអស់ចំនួន ២០៥នាក់ ដឹកនាំលោកវរនាវីឯក KUDO MASANORI មេបញ្ជាការនាវា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print