រថយន្តស្ទូចបើកគេចពីរថយន្តខាងមុខបួងចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តស្ទូចមួយគ្រឿងពេលកំពុងបេីកបរសុខៗស្រាប់តែរថយន្តខាងមុខបន្ថយល្បឿនធ្វើឱ្យជាន់ហ្វ្រ័ងមិនស៊ីក៏បួងចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី២១​ ខែវិច្ឆិកាឆ្នាំ២០២២​ នៅចំណុចមុខកងពលតូចលេខ៧០​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស្ទូច​ ពណ៌ស​ ពាក់ស្លាកលេខ៧១៦១ ភព​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តដែលបេីកខាងមុខបន្ថយល្បឿនធ្វេីឱ្យរថយន្តស្ទូចស្រឡាំងកាំងខំជាន់ហ្វ្រ័ងដែរតែមិនស៊ីទេីបបួងចង្កូតទៅខាងឆ្វេងដៃជ្រុលឡេីងទៅលើខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print