ចិនបិទសាលារៀននៅទីក្រុងប៉េកាំង ក្រោយករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

សិស្សនៅតាមខណ្ឌមួយចំនួនក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានចាប់ផ្តើមសិក្សាតាមអុីនធើណេតចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដោយសារចំនួនករណីឆ្លង COVID-19 កើនឡើងខ្ពស់។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នៅពេលដែលចំនួនករណីឆ្លង COVID-19 នៅក្នុងរដ្ឋធានីប៉េកាំង ក៏ដូចជាប្រទេសទាំងមូលបានកើនឡើងនោះ មន្ត្រីបានជំរុញឱ្យអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួនស្នាក់នៅក្នុងផ្ទះ។ សាលាមួយចំនួនក្នុងទីក្រុងប៉េកាំងអនុញ្ញាតឱ្យសិស្សរៀនតាមអុីនធើណេត ដូចជា Haidian, Dongcheng និង Xicheng។

ទីក្រុងប៉េកាំងបានរាយការណ៍ពីការឆ្លងថ្មីចំនួន៩៦២នាក់នៅថ្ងៃទី ២១ ខែវិច្ឆិកា កើនឡើងពី ៦២១ នៅថ្ងៃទី ២0 ខែវិច្ឆិកា។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់៣នាក់ហើយ។ មនុស្សជាច្រើនបានអនុញ្ញាតឱ្យធ្វើការពីផ្ទះ។ ហាងផ្សេងទៀតក្រៅពីលក់គ្រឿងទេសភាគច្រើនត្រូវបានបិទទ្វារ។
ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មីនៅទូទាំងប្រទេស ដោយការឆ្លងខ្លាំងកើតឡើងពីតំបន់ដូចជា Zhengzhou, Henan ដល់ Chongqing។ ប្រទេសនេះបានកត់ត្រាការឆ្លងក្នុងស្រុកថ្មីចំនួន 26,824ករណីនៅថ្ងៃទី20 ខែវិច្ឆិកា ដែលជិតដល់កម្រិតកំពូលនៃការរាតត្បាតប្រចាំថ្ងៃនៅក្នុងខែមេសា។
ក្នុងចំណោមទីតាំងនានា ក្វាងចូវ ដែលជាទីក្រុងភាគខាងត្បូងដែលមានប្រជាជនជិត ១៩ លាននាក់ កំពុងជួបប្រទះការផ្ទុះឡើងដ៏ធំបំផុត។ ថ្មីៗនេះ ទីក្រុងនេះបានចាប់ផ្តើមការបិទផ្លូវរយៈពេលប្រាំថ្ងៃនៅក្នុងស្រុក Baiyun ដោយបញ្ឈប់សេវាកម្មភោជនីយដ្ឋាន ក្លិបរាត្រី និងរោងកុននៅតាមដងផ្លូវពាណិជ្ជកម្មសំខាន់ៗ៕ ដោយធីរីណា

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print