រដ្ឋបាលខេត្ត​ព្រះសីហនុ​ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន​ ម្ចាស់ទីតាំងអាជីវកម្មទាំងអស់​ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា​ ឱ្យបានសមរម្យ​នៅមុខទីតាំងរបស់ខ្លួន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន​ ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុងព្រះសីហនុ​ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា​ ឱ្យបានសមរម្យ​នៅពីខាងមុខទីតាំងរបស់បងប្អូន​ឱ្យបានគ្រប់ៗគ្នា និងរៀបចំលំនៅដ្ឋាន​-អាជីវកម្មបងប្អូនឱ្យបានស្អាតជាប្រចាំ​ ដោយតុបតែងលម្អភ្លេីងពណ៌​ ដាំផ្កា ឬសម្ភារៈផ្សេងៗ​ ឱ្យបានសមរម្យ​ ជាពិសេសត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច​ ដេីម្បីត្រៀមធ្វេីជាម្ចាស់ផ្ទះនៅក្នុងពិធីបុណ្យសមុទ្រលេីកទី៩​ ជុំទី៣​ ឆ្នាំ២០២២​ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ​ដែលស្អាតជាងគេ​ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ​ នាចុងឆ្នាំនេះ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សង្ឃឹម​ជឿជាក់ថា​ បងប្អូនទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលេីដោយស្មារតីស្រលាញ់​ និងទទួលខុសត្រូវខ្ពស់។ 

សូមជម្រាបដែរថា​ រដ្ឋបាលខេត្តព្រះសីហនុ​ កាលពីម្សិលមិញនេះ​ ក៏បានអំពាវនាវ​សូមបងប្អូនដែលប្រកបរបរលក់ទឹកអំពៅមួយចំនួនតូច សូមមានការទទួលខុសត្រូវផង កុំដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន យកកាកសំណល់របស់ខ្លួនទៅបោះចោលពាសវាលពាសកាល ដោយធ្វើឱ្យប៉ះពាល់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងដែលជាទីក្រុងទេសចរណ៍។

សូមបញ្ជាក់ថាកាកអំពៅទាំងនេះ គឺត្រូវបានគេយកទៅចាក់ចោល នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទុកដាក់កាកសំណល់ឱ្យបានល្អ ឬយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងសូមចូលរួមផ្តល់មតិយោបល់ករណីខាងលើក្នុងន័យស្ថាបនា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print