មេទ័ពអាម៉េរិក និងមេទ័ពចិនជួបគ្នានៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប : លោក ពុយ គា អ្នកកាសែតជើងចាស់ ប្រកបចំណេះដឹង វិជ្ជាជីវៈ ពូកែនិពន្ធអត្ថបទ សៀវភៅ និងតាមដានព្រឹត្តិការណ៍ព័ត៌មានជាតិ អន្តរជាតិ ពិសេសព័ត៌មានប្លែកៗពីមេដឹកនាំប្រទេស ជនល្បីៗលើពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកកាសែតជប៉ុនតូននេះបានសរសេរពី ( មេទ័ពអាម៉េរិក និងមេទ័ពចិនជួបគ្នានៅសៀមរាប ) ដោយលោកបញ្ជាក់ថា, រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Loy Austin និងរដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe គ្រោងនឹងជូបគ្នានៅកណ្តាលក្រុងសៀមរាបនៅថ្ងៃស្អែកទី២២ ខែវិច្ឆិការ ឆ្នាំ២០២២ ដើម្បីជម្រះបញ្ជីមួយចំនួនជុំវិញបញ្ហាតំបន់និងអន្តរជាតិដែលមហាអំណាចទាំងពីរកំពុងសម្លឹងមើលមុខគ្នាដោយមិនដាក់ភ្នែកនិងរហូតដល់សង្គ្រឺតធ្មេញដាក់គ្នាម្តងម្កាល។ ជំនួបនេះធ្វើឡើងចំពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននិងម្ចាស់ផ្ទះនៃកិច្ចប្រជុំចុងក្រោយនៅឆ្នាំ២០២២របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាននិងដៃគូរប្រទេសអ្នមាននិងមហាអំណាច៨ទៀតរួមទាំងអាម៉េរិក ចិន រុស្សុី ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ជាដើម។

នៅក្នុងវេទិកាការពារជាតិកាលពីពេលកន្លងមកនៅប្រទេសសិង្ហបុរី លោក Austin បានថ្លែងថា “ការកើនឡើងជាលំដាប់នៃសកម្មភាពយោធា បែបបង្កហេតុនិងអស្ថិរភាពនៅជិតកោះតៃវ៉ាន់” ជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់។

ភ្លាមៗនោះ លោក Wei បានតបវិញថា សហរដ្ឋអាម៉េរិកទៅវិញទេ ជាអ្នកកំពុងព្យាយាមបង្វែរបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យប្រឆាំងទៅនឹងទីក្រុងប៉េកាំង ហើយកំពុងស្វែងរកផលប្រយោជន៍របស់ខ្លួនតាមទម្រង់រូបភាពក្រោមការដឹកនាំនៃ “ពហុភាគីនិយម”។ សូមរង់ចាំភាគបន្តថាអ្នកទាំងពីរនឹងមានអ្វីថ្មីចេញពីទឹកដីអង្គរ? ៕

ដោយ : លោក ពុយ គា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print