លោកអូស្មាន ហាស្សាន់ ទទួលថវិកាជាង៦០ម៉ឺនដុល្លា ពីក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ីដើម្បី ពង្រឹងវិស័យ​អប់រំ សហគមន៍ឥស្លាមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថវិកា ជាង៦០ម៉ឺនដុល្លា ត្រូវបានក្រុមប្រឹក្សាឥស្លាម រដ្ឋសហព័ន្ធម៉ាឡេស៊ី ផ្តល់​ជំនួយសម្រាប់​ពង្រឹងវិស័យ​អប់រំ សហគមន៍ឥស្លាមកម្ពុជា ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ មុននិងបញ្ចូលបុគ្គលិក គ្រូបង្រៀន ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នេះបើ តាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអង្គកា​រ​មូល​និធិ​អភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងពិធីបើកសិក្ខាសាលា ពង្រឹងសមត្ថភាពគ្រូបង្រៀន​ឥស្លាមចំនួន៣០០​នាក់ ​ជំហានទី១ នៅស្នាក់ការកណ្ដាល គណៈដឹកនាំ ជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឬស្សីកែវ កាល​ពីថ្ងៃទី ២៧ ​ខែកក្ដដា ឆ្នំា២០១៥ ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីពង្រឹងសមត្ថភាព គ្រូបង្រៀនឥស្លាមឲ្យទទួល​បាន​ចំណេះ​ដឹងខ្ពស់នោះ ភាគីម្ចាស់ជំនួយម៉ាឡេស៊ី គេសម្រេចផ្ដល់ជំនួយថវិកាឥសំណង​ជាង៦០ម៉ឺនដុល្លា ជូនសហគមន៍ឥស្លាម ដើម្បីយកមកពង្រឹងវិស័យអបរំ ។ ជំនួយនេះ អង្គការមូលនិធិអភិវឌ្ឍន៍​មុស្លិ​ម​កម្ពុជា សម្រាប់ពង្រឹវិស័យអប់រំឥស្លាម ដែលក្នុងនោះមាន ៤០០៧០០ដុល្លាសម្រាប់សាង​សង់សាលា​មធ្យម​សិក្សានិង២៣ម៉ឺនសម្រាប់ទិញដីបន្ថែមពង្រីកអាគារសិក្សា។
លោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា៖ ចាប់​តាំងពីការចាប់ដៃ ក្នុងវិស័យមនុស្សធម៌ របស់MAIWP ជាមួយ គណៈដឹកនាំឥស្លាមកម្ពុជាកម្ពុជា អំឡុង​ពេល ប្រមាណជា១ឆ្នាំ គឺ MAIWP បានផ្តល់ជំនួយជា ច្រើនវិស័យមកដល់សហគមន៍ខ្មែរឥស្លាម ដែលគិត ជាថវិការ ជិត១លានដុល្លា។ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី ដែលអញ្ជើញជា អធិបតីក្នុង ពិធីបើកសិក្ខាសាលានេះបានមាន ប្រសាសន៍ថា នេះជាការចូលរួមយ៉ាងសកម្ម ក្នុងការ លើក​កំពស់វិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែល ប្រមុខរាជរដឋាភិបាលកម្ពុជា ក្រោមការ​ដឹក​នាំ របស់សម្តេចតេជោ ហ៊ុន សែន បានកំពុងតែ យកចិត្តទុកដាក់ និង ពង្រឹងយ៉ាងខ្លាំង បំផុត ក្នុងវិស័យ​អប់រំនេះ។ ជាការផ្តល់ការយក ចិត្ត ទុកដាក់ ពង្រឹងវិស័យអប់រំសម្រាប់សហគមន៍ ខ្មែរ ឥស្លាម​ទូទាំង​ប្រទេស គឺថ្មីៗនេះសហគមន៍ ខ្មែរឥស្លាម ក៏ទើបតែ ត្រូវបានរាជរដ្ឋាភិបាល សម្រេចជាគោលការណ៍ដើម្បី បញ្ចូលគ្រូខ្មែរឥស្លាម ប្រមាណ១៥០០នាក់ ទូទាំង ប្រទេស ចូលក្នុងក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោក Datok Haji Zainal Abidin Jaffe r នាយកប្រតិបត្តិ ក្រុមប្រឹក្សា រដ្ឋសហព័ន្ឋឥស្លាម ម៉ាឡេស៊ី (MAIWP) ក្រៅពីការប្រគល់ថវិការ ៦៣០៧០០ដុល្លា សម្រាប់ទ្រទ្រង់វិស័យអប់រំ លោកក៏បាន​ផ្តល់ថវិកា​បន្ថែមប្រមាណ៣៣០០០សម្រាប់ការរៀបចំសិក្ខាសាលានេះ ។ ក្នុងឱកាស​នោះ​ដែរ Datok Haji Zainal Abidin Jaffe r ក៏សន្យាសន្យាបន្តជួយរៀប​ចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលទូទាំងប្រទេស ផ្នែកជំនាញ​នៃការគ្រប់គ្រងសាលា និង​អប់​រំ​នៅតាមមូលដ្នាន និងបន្តផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតបន្ត​ការសិក្សា​នៅតាមបណ្តា​សកល​វិទ្យា​ល័យននានាទាំងក្នុង និងក្រៅប្រទេស ៕ ដោយ៖ សំរិត

20150727-121921.jpg

20150727-121930.jpg

20150727-121936.jpg

...

20150727-121941.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print