ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ៈ៤៥នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(លេងបៀភ្នាល់ដាក់ប្រាក់)រួចមក លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់ឱ្យប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបភ្លាមៗ នៅចំណុចភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ហើយជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយវណ្ណៈ