បុគ្គលិកផ្នែកវិស្វកម្ម ក្នុងរោងចក្រ ថបស្ពត ដួលស្លាប់ផ្អើលទាំងថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង: បុគ្គលិកផ្នែកវិស្វកម្មជនជាតិចិនម្នាក់បម្រើការងារនៅ ក្នុងរោងចក្រ ថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិតបានដួលស្លាប់ផ្អើលទាំងថ្ងៃបន្ទាប់ពីដឹកមកដល់ខាងមុខមន្ទីរសម្រាកព្យាបាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
ក្នុងរោងចក្រថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនស្ថិតភូមិភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាបុរសខាងលើមានឈ្មោះ CHANG WEN HSIUNG   អាយុ៦០ឆ្នាំជនជាតិចិន កាន់លិខិតឆ្លងដែនលេខ 315072436 មុខរបរបុគ្គលិកក្រុមហ៊ុនរោងចក្រថបស្ពត បច្ចុប្បន្នស្នាក់នៅក្នុងរោងចក្រថបស្ពត ស្ថិតភូមិភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថាកាលពីវេលាម៉ោង១០:១០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីរដ្ឋបាលរោងចក្រថបស្ពត បានរាយការណ៍ថា នៅក្នុងរោងចក្រថបស្ពតតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិត
មានបុគ្គលិកផ្នែកវិស្វកម្ម ក្នុងរោងចក្រ បានដួលក្នុងពេលកំពុងបំពេញការងារ។

ប្រភពបន្តថាភ្លាមនោះក្រុមការងារ
រដ្ឋបាលក៏បានយករថយន្តក្រុមហ៊ុនដឹកបញ្ជួនមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលពន្លឺបូពារ៌ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានស្លាប់ខណៈពេលដឹកមកដល់ខាងមុខមន្ទីរសម្រាកព្យាបាល ។

...

បច្ចុប្បន្នសាកសពសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តពោធិថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច្ច័យបន្តទៀត៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print