World Cup ពូល C ៖ អាហ្សង់ទីនប្រជែងជាមួយក្រុមខ្លាំងមកពីតំបន់អាស៊ី អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World up នៅប្រទេសកាតានៅល្ងាចថ្ងៃនេះគឺមានការប្រកួតវគ្គជម្រុះ ក្នុងពូល C ចំនួន២គូដោយ១គូរវាងក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវប៉ះក្រុមខ្លាំងមកពីតំបន់អាស៊ីអារ៉ាប៊ីសាអ៊ូឌីត និងមួយគូទៀតគឺម៉ិចស៊ីកូប៉ះប៉ូឡូញ។

 សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល C នេះ ក្រុមអាហ្សង់ទីននិងអារ៉ាប៊ីសាអ៊ូឌីតត្រូវប្រកួតនៅពហុកីឡដ្ឋាន Lusail Iconic ទីក្រុង Lusail ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះគេមើលឃើញថា អាហ្សង់ទីនមានប្រៀបច្រើនជាងគូប្រកួតដោយមានលីកកំពូលល្បីជាងគូប្រកួត, មានកីឡាករល្បីៗលំដាប់ពិភពលោកកំពុងលេងក្នុងលីកកំពូលច្រើននៅអឺរ៉ុប និងមានប្រវត្តិប្រកួតនៅ World Cup ល្អជាងអារ៉ាប៊ីសាអ៊ូឌីត។

 ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

អាហ្សង់ទីន៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ១៨ដងចាប់តាំងពីឆ្នាំ១៩៣០, ធ្លាប់ឈ្នះពាន២ដងគឺនៅឆ្នាំ១៩៧៨ (ក្នុងនាមជាម្ចាស់ផ្ទះ និងឆ្នាំ១៩៨២ (ម៉ិចស៊ីកូជាម្ចាស់ផ្ទះ), ធ្លាប់ទទួលបានរងជើងឯក (លេខ២)ចំនួន៣ដង (១៩៣០, ១៩៩០, ២០១៤) និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន៤ដង។ ក្រៅពីព្រឹត្តិការណ៍ World Cup អាហ្សង់ទីនទើបតែឈ្នះពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង(Copa America) ឆ្នាំ២០២១នៅប្រេស៊ីលថ្មីៗផងដែរ។

 គ្រូបង្វឹក លោក Lionel Sebastián

អ្នកចាំទី  Emiliano Martinez (Aston Villa), Franco Armani (River Plate) and Geronimo Rulli (Villarreal)

 ខ្សែការពារ  Gonzalo Montiel (Sevilla), Nahuel Molina (Atletico Madrid), German Pezzella (Real Betis), Cristian Romero (Tottenham Hotspur), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Juan Foyth (Villarreal), Nicolas Tagliafico (Olympique Lyonnais), Marcos Acuna (Sevilla)

 ខ្សែបម្រើ  Leandro Paredes (Juventus), Guido Rodriguez (Real Betis), Enzo Fernandez (Benfica), Rodrigo De Paul (Atletico Madrid), Exequiel Palacios (Bayer Leverkusen), Alejandro Gomez (Sevilla), Alexis Mac Allister (Brighton & Hove Albion)

 ខ្សែប្រយុទ្ធ  Paulo Dybala (AS Roma), Lionel Messi (Paris St Germain), Angel Di Maria (Juventus), Nicolas Gonzalez (Fiorentina), Joaquin Correa (Inter Milan), Lautaro Martinez (Inter Milan), Julian Alvarez (Manchester City)

 ៥ប្រកួតចុងក្រោយរបស់ក្រុមអាហ្សង់ទីនគឺមិនដែលចាញ់ទាល់តែសោះដោយឈ្នះទាំង៥ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនគឺឈ្នះហុងដូរ៉ាស ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ឈ្នះក្រុមជម្រើសជាតិចាម៉ៃកា ក្នុងផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ) និងឈ្នះក្រុមអារ៉ាប់រួម ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

 អារ៉ាប៊ីសាអ៊ូឌីត៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងតាំងពីឆ្នាំ១៩៩៤ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមបានម្តងនៅឆ្នាំ១៩៩៤ដដែលនោះនិងធ្លាប់បានត្រឹមវគ្គ១៦ក្រុមចំនួន៤ដងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពានរង្វាន់ Asian Cup ក្រុមនេះធ្លាប់គ្រងជើងឯក៣ដង ក្នុងចំណោមការបង្ហាញខ្លួន១០ដង។

 គ្រូបង្វឹក លោក Hervé Renard

អ្នកចាំទី Alireza Beiranvand (Persepolis), Amir Abedzadeh (Ponferradina), Seyed Hossein Hosseini (Esteghlal), Payam Niazmand (Sepahan)

 ខ្សែការពារ Ehsan Hajsafi (AEK Athens), Morteza Pouraliganji (Persepolis), Ramin Rezaeian (Sepahan), Milad Mohammadi (AEK Athens), Hossein Kanaanizadegan (Al Ahli), Shojae Khalilzadeh (Al Ahli), Sadegh Moharrami (Dinamo Zagreb), Rouzbeh Cheshmi (Esteghlal), Majid Hosseini (Kayserispor), Abolfazl Jalali (Esteghlal)

 ខ្សែបម្រើ Ahmad Noorollahi (Shabab Al Ahli), Saman Ghoddos (Brentford), Vahid Amiri (Persepolis), Saeid Ezatolahi (Vejle), Alireza Jahanbakhsh (Feyenoord), Mehdi Torabi (Persepolis), Ali Gholizadeh (Charleroi), Ali Karimi (Kayserispor)

 ខ្សែប្រយុទ្ធ Karim Ansarifard (Omonia Nicosia), Sardar Azmoun (Bayer Leverkusen), Mehdi Taremi (Porto)

 ៥ប្រកួតចុងក្រោយរបស់ក្រុមអារ៉ាប៊ីសាអ៊ូឌីតគឺ ឈ្នះ១ប្រកួត ស្មើ៣ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតគឺ ឈ្នះអ៊ីស្លង់ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ), ស្មើជាមួយក្រុមជម្រើសជាតិប៉ាណាម៉ា ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងចាញ់ក្រុមក្រូអាត ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ)

ប្រវត្តិជួបគ្នា២ប្រកួតសម្រាប់គូនេះ

15/11/12

Saudi Arabia

0 – 0

Argentina

20/10/92

Argentina

3 – 1

Saudi Arabia

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: អាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីត

ទស្សនៈSV: អាហ្សង់ទីន អារ៉ាប៊ីសាអ៊ូឌីត

ទស្សនៈAsianB: អាហ្សង់ទីនអាចឈ្នះ

 សូមបញ្ជាក់ថា អាហ្សង់ទីន និងអារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងពូល C ដែលប្រទេស២ទៀតគឺ ម៉ិចស៊ីកូ និងប៉ូឡូញ។ ការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង៥ល្ងាចម៉ោងនៅកម្ពុជានាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print