គិតត្រឹមរយៈពេល៩ខែនេះ! ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបានប្រមាណ ៤ ៦០០លានដុល្លារ កើនជាង២៤%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ការអនុវត្តចំណូល ក្នុងប្រទេសសរុបថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ៤ ៦០០លានដុល្លារ ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង២៤.៨១%។

របាយការណ៍ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា៖ «ការអនុវត្តចំណូល ក្នុងប្រទេសសរុបថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ីលានរៀល ស្មើនឹង ៨៣.៧៩% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ កើនឡើង ២៤.៨១% ធៀបនឹងក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលក្នុងនោះចំណូលសារពើពន្ធ កើនឡើង ២៥.៣១% និងចំណូលមិនមែនសារពើពន្ធកើនឡើង ២០.៩០%»។

បើតាមរបាយការណ៍ ផ្អែកលើនិន្នាការនៃការអនុវត្តចំណូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបាន តាមផែនការគ្រោងទុក ក្នុងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២។

សម្រាប់ការអនុវត្តចំណាយសរុបថ្នាក់ជាតិ សម្រេចបាន ១៨ ០៨៨ ប៊ីលានរៀល (ប្រមាណ៤៤៦០លានដុល្លារ) ស្មើនឹង ៥៨.១៦% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ថយចុះ១០% ដែលក្នុងនោះ ចំណាយចរន្តសម្រេចបាន ១២ ១៩៥ ប៊ីលានរៀល ថយចុះ ៤.២០%, រីឯចំណាយមូលធន សម្រេចបាន ៥ ៨៩៣ ប៊ីលានរៀល ថយចុះ ២០.០២% បើធៀបនឹងរយៈពេលអនុវត្តដូចគ្នា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា «ការអនុវត្តចំណាយ គឺនៅបន្តរក្សានូវគោលការណ៍រឹតបន្តឹង ចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឲ្យចំមុខ សញ្ញាប្រកបដោយបុរសកម្ម បន្តដោះស្រាយផលប៉ះពាល់ នៃវិបត្តិជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា»។

របាយការណ៍បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តភាពប្រយ័ត្នប្រយែងខ្ពស់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការ នៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្ដែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបាន ៣ ៣៨០ប៊ីលានរៀល ស្មើនឹង ៤៩.៥៤% នៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២២ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមាន២៥ប៊ីលានរៀល។

ក្នុងបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ស្របជាមួយនឹងការសម្រេចបាន នូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញ បានអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់កម្ពុជា ចាប់ផ្តើមត្រលប់មករកប្រក្រតីភាពវិញជាបណ្តើរៗ។

...

រាជរដ្ឋាភិបាល បានបន្តអនុវត្តវិធានការអន្តរាគមន៍សង្គមនិងសេដ្ឋកិច្ច ដូចជាការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រនិងជនងាយរងគ្រោះ, កម្មវិធីសាច់ប្រាក់ពលកម្ម, និងការធ្វើវិចារណកម្មចំណាយនិងពង្រឹងប្រសិទ្ធភាពចំណាយ ថវិកាជាតិ សំដៅស្តារនិងជំរុញកំណើនសេដ្ឋកិច្ច៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print