ខេត្តសៀមរាប : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,អាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងដែលជាសហប្រធាន នៃគណៈកម្មការដឹកនាំបច្ចេកទេសគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នាប្រាសាទមេបុណ្យខាងលិច។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា, គោលបំណងនៃកិច្ចប្រជុំគឺដើម្បីតាមដានពិនិត្យលើវឌ្ឍនភាពការងារនាពេលកន្លងមក និងសម្រេចកំណត់ទិសដៅជាបន្តទៀតអំពីផែនការសកម្មភាពដើម្បីជួសជុល អភិរក្សប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០២៤ ខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Pierre Vincent ទីប្រឹក្សាវប្បធម៌ និងសហប្រតិបត្តិការនៃស្ថានទូតបារាំង ក្នុងនាមជាសហប្រធាននៃក្រុមការងារបច្ចេកទេសដឹកនាំគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច លោកជំទាវ ចៅស៊ុន កិរិយា ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមអ្នកបច្ចេកទេសមួយចំនួនទៀត៕
ដោយ : សហការី