ពលរដ្ឋរស់នៅតំបន់ស្នងអនក្នុងស្រុកសណ្ដាន់ខេត្តកំពង់ធំបាត់បង់មុខរបរប្រចាំថ្ងៃ ខណៈដែលក្រុមហ៊ុនអាជីវកម្មរ៉ែមាសកំពុងដំណើរការ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួនចំនួន១៥២ គ្រួសារ រស់នៅក្នុងតំបន់ស្នងអន ឧបសម្ព័ន្ធភូមិក្រាំង ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងរងការគំរាមកំហែងពីក្រុមហ៊ុនអាជីវកម្មរ៉ែមាសដែលបណ្ដាល ឲ្យពួកគាត់បាត់បង់ការងារប្រកបរបរចិញ្ចឹមជីវិតប្រចាំ ថ្ងៃ។

អ្នកភូមិប្រាប់អ្នកសារព័ត៌នៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២២នេះថា អាជីកម្មរ៉ែមាសរបស់ក្រុមហ៊ុនកំពុងធ្វើអាជីវកម្ម នៅតំបន់ភ្នំជីបានគំរាមកំហែងពួកគាត់បំបិទសិទ្ធិសេរីភាពតាមរយៈការធ្វើកិច្ចសន្យាបញ្ឈប់មុខរបរជីករុករករ៉ែមាស ជាលក្ខណៈគ្រួសារ ដែលជាមុខ របរសំខាន់សម្រាប់រស់នៅរបស់ពួកគាត់។ អ្នកភូមិនិយាយថាក្រុមហ៊ុនបានបិទមិនឲ្យពួកគាត់ប្រកបរបរបន្តិចបន្តួចនេះដើម្បីចិញ្ចឹមជីវិតនោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថា មុខរបរនេះ ពួកគាត់បានធ្វើជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមិនមានក្រុមហ៊ុនមកម្ល៉េះ ដោយមិនដែលមានបញ្ហាអ្វីនោះទេ។ រហូតដល់ឆ្នាំ២០២១ ក៏មានអ្នកតំណាងក្រុមហ៊ុនចូលទៅ និងស្នើសុំប្រជាពលរដ្ឋទាំងអស់យោគយល់អាធ្យាស្រ័យសុំរួមរស់ធ្វើដំណើរតាមផ្លូវរបស់ប្រជាពលរដ្ឋផង។ ការប្រកបរបររកស៊ីនៅទីនោះហាក់ដូចជាមិនមានបញ្ហាអ្វីឡើយ។

លុះដល់ឆ្នាំ២០២២ ក្រុមហ៊ុនបានមកអះអាងជាមួយប្រជាពលរដ្ឋថា បានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងបណ្តេញប្រជាពលរដ្ឋចេញពីទីតាំងរបស់ក្រុមហ៊ុនដែលខ្លួនធ្លាប់រស់នៅដាំស្រូវ ដាំស្វាយចន្ទី និងប្រកប មុខរបរជីករករ៉ែមាសជាសលក្ខណៈគ្រួសារផងដែរ។ ធ្វើការនេះគឺជាបញ្ហាចម្បងដែលពួកគាត់មិនអាចធ្វើស្រែចំការនិងដាំដំណាំផ្សេងៗក៏ដូចជាការជីករ៉ែពេលទំនេរនោះ។

ក្រុមប្រជាពលរដ្ឋផ្សេងទៀតបញ្ជាក់ដែរថា ក្រុមហ៊ុនតែងតែប្រើប្រាស់កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញបរិស្ថាន មកគំរាមកំហែងដកហូតម៉ាស៊ីន និងបង្ខំឲ្យពួកគាត់ផ្តិតមេដាយទទួលយកលក្ខខ័ណ្ឌរបស់ក្រុមហ៊ុន។ ប៉ុន្តែលក្ខខ័ណ្ឌទាំងអស់នោះ មិនអាចឲ្យប្រជាពលរដ្ឋទទួលយកបានឡើយ។

លោក សុខ ហេង មេភូមិស្នងអនឧបសម្ព័ន្ធភូមិក្រាំង លើកឡើងថា លក្ខខ័ណ្ឌទាំងបីចំណុចរបស់ក្រុមហ៊ុនមាន៖ ១. ក្នុងពេលធ្វើអាជីកម្មរ៉ែមាស ជម្រៅមិនឲ្យ លើស៣ម៉ែត្រ, ២. រាល់អាចម៍ដីប្រជាពលរដ្ឋធ្វើ អាជីវកម្មរ៉ែមាស បើមានដុំថ្ម ដុំគ្រួសតូចធំ ត្រូវរក្សាទុកមួយកន្លែងដើម្បីដឹកជញ្ជូនទៅក្រុមហ៊ុន និងទី៣. នៅ ពេលដែលក្រុមហ៊ុនឲ្យប្រជាជនបញ្ឈប់ ប្រជាពលរដ្ឋត្រូវបញ្ឈប់តាមគោលការណ៍របស់ក្រុមហ៊ុន។ ទាំងបីចំណុចនេះ បានបំពានទាំងស្រុងលើប្រជាពលរដ្ឋរបស់លោកដែលរស់នៅជាយូរឆ្នាំមកហើយ។

លោកមេភូមិបានបញ្ជាក់ថា ជាពិសេសនោះ បំពានលើការប្រកបការងារប្រចាំថ្ងៃ មិនអាចឲ្យប្រជាពលរដ្ឋរបស់លោករស់នៅបាន។ ហើយកន្លងមកក្រុមហ៊ុន បានបណ្តេញប្រជាពលរដ្ឋរបស់លោកចេញពី ដីចំការស្រូវ មិនឲ្យប្រជាពលរដ្ឋទៅច្រូតកាត់ បិទផ្លូវចេញចូល ទាំងដីចំការដំឡូង ស្រូវ និងស្វាយចន្ទីរ របស់ប្រជាពលរដ្ឋ ក្នុងបរិវេណដីដែលក្រុមហ៊ុនហ៊ុព័ទ្ធ និងអះអាងថា ជារបស់ក្រុមហ៊ុនផងដែរ។

...

ជុំវិញករណីនេះ យើងមិនអាចទាក់ទងដំណាងក្រុមហ៊ុន អាជីវកម្មរ៉ែមាស ឈ្មោះឡេតចេងម៉ាញនីងឌីវេឡុបមិន ឯ.ក កំពុងរុករករ៉ែមាសននៅតំបន់ភ្នំជី បំភ្លឺបាននោះទេ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print