ឈ្លោះគ្នាជាមួយប្រពន្ធរឿងលុយ៩ពាន់រៀល ចេញពីផ្ទះបាត់២ថ្ងៃប្រទះឃេីញចងកស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងលុយ៩ពាន់រៀលយកទៅដូរក្រវិលកំប៉ុងស្រាបៀរផឹកបានចាកចេញពីផ្ទះបាត់២ថ្ងៃស្រាប់តែប្រទះឃេីញចងកសម្លាប់ខ្លួននៅក្នុងព្រៃ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅក្នុងព្រៃមួយកន្លែង​ ក្នុងភូមិត្រាញ់តាបាញ់​ សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល​។
ជនរងគ្រោះឈ្មោះបូ រ៉ូហ្សា​ អាយុ២៥ឆ្នាំ​ មុខរបរកម្មករសំណង់​ មានប្រពន្ធឈ្មោះលឿង​ ឡូត​ អាយុ២៩ឆ្នាំ​ ស្នាក់នៅភូមិស្រែក្នុង សង្កាត់កន្ទោក​ ខណ្ឌកំបូល​។

តាមប្រជាពលរដ្ឋជាអ្នកភូមិជាមួយបានឱ្យដឹងថា​ ខណៈដែលអ្នកភូមិដេីរទៅស្ទូចត្រីក្នុងវាលស្រែស្រាប់តែឃេីញបុរសរងគ្រោះបានចងកសម្លាប់ខ្លួនជាប់នឹងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយទេីប
រាយការណ៍ទៅអាជ្ញាធរមកពិនិត្យជាក់ស្តែង។
បេីតាមសម្តីប្រពន្ធជនរងគ្រោះបានឱ្យដឹងថា​ កាលពីយប់ថ្ងៃទី២១​ ខែវិច្ឆិកា​  ឆ្នាំ២០២២​ ប្តីរបស់គាត់បានសុំលុយ៦,០០០រៀលដេីម្បីយកទៅដូរក្រវិលកំប៉ុងស្រាបៀរមកផឹក ពេលនោះគាត់មានតែលុយក្រដាស៥០,០០០រៀលក៏ឱ្យយកទៅ​។
ប្រភពដដែលបន្តថា​ ខណៈមកវិញប្តីគាត់ក៏ចាយអស់៩,០០០រៀលទេីបគាត់ខឹងស្តីបន្ទោសកុំឱ្យចាយលុយច្រេីនពេកព្រោះពិបាករកណាស់ ណាមួយគាត់មានទម្ងន់ទៀតផងសន្សំលុយទុកឆ្លងទន្លេ។ ភ្លាមនោះប្តីក៏ខឹងហេីយចាកចេញពីផ្ទះបាត់រហូតមកវេលាកេីតហេតុអ្នកភូមិក៏មកប្រាប់ថាប្រទះឃេីញប្តីគាត់ចងកស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print