កីឡាករកីឡាការិនីវាយសី២៥នាក់ប្រកួតជម្រុះ ដណ្តើមកៅអីទៅប្រកួតនៅប្រទេសអាហ្សង់ទីន

ចែករំលែក៖

ភ្នំពេញ៖ កីឡាករកីឡាការិនីវ័យក្មេងដែលសហព័ន្ធកីឡាវាយសីកម្ពុជាសម្រាំងបាន២៥នាក់មកពីតាមបណ្តាក្លិបទូទាំង ប្រទេសនោះបានធ្វើការប្រកួតជម្រុះដំណាក់កាលទី១ ដោយចែកចេញជា៤ពូល ហើយ គណៈកម្មការជ្រើសសម្រាំងយកតែកីឡាករវ័យក្មេងឆ្នើម១០នាក់ប៉ុណ្ណោះដើម្បីហ្វឹកហាត់ត្រៀមចេញទៅប្រកួតនៅប្រទេស អាហ្សង់ទីនក្នុងឆ្នាំ២០១៨ខាងមុខ ។

លោក ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ថា ការប្រកួតនេះសហព័ន្ធស្វែងរកកុមារដែលមានទេពកោសល្យមានអំណត់លើកីឡា វាយសី ដោយជំហានទី១មានអត្តពលិក វ័យក្មេង(កុមារា)២៣នាក់ និងកុមារី២នាក់ដើម្បីសម្រិតសម្រាំងពួកគេឲ្យចេញទៅ ប្រកួតក្នុងព្រឹត្តិការណ៍ World Youth Games នៅប្រទេសអាហ្សង់ទីននាឆ្នាំ២០១៨ខាងមុខ ។

លោកអគ្គលេខាធិការរងរូបនេះបាន បន្តទៀតថា ការប្រកួតនេះគឺដើម្បីជ្រើសរើសរកអ្នកដែលខ្លាំង១០នាក់មកហ្វឹកហាត់ក្នុងជំរំប្រមូលផ្តុំមួយដើម្បីប្រកួតជម្រុះរកអ្នកខ្លាំងទៅតាមកូតាដែលប្រទេសម្ចាស់ផ្ទះកំណត់ឲ្យសម្រាប់ការចូលរួមប្រកួតនៅប្រទេសអាហ្សង់ទីននោះ ។

លោកអះអាងថា តាមពិតកីឡាករកីឡា ការិនីទាំង១០នាក់ដែលជ្រើសរើសបានហើយ ពួកគេត្រូវឆ្លងកាត់ការប្រកួតជម្រុះសុំសិទ្ធិចូលរួមម្តងទៀតហេតុដូច្នេះហើយយើងនៅមិនទាន់អាចកំណត់ចំនួនអ្នកដែលត្រូវចេញទៅប្រកួត World Youth Games បាននៅឡើយទេ ។

ដោយឡែកការប្រកួតជម្រុះវគ្គបឋម សម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជាដែលទទួលបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាពេលនេះគឺចែក ចេញជា៤ពូលក្នុងមួយពូលមាន៦នាក់ លើកលែងតែកីឡាការិនី២នាក់ប៉ុណ្ណោះពួកគេទទួលបានសិទ្ធិដោយស្វ័យប្រវត្តិ ។

គួររំលឹកថា ជ័យលាភីទាំង១០នាក់ត្រូវឆ្លងកាត់ការប្រកួតសរុបចំនួន៩១ប្រកួត ហើយអ្នកដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ពួកគេនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តគឺលេខ១បានចំនួន២០ម៉ឺនរៀល លេខ២បានចំនួន១២ម៉ឺនរៀលនិងលេខ៣បានចំនួន៨ម៉ឺនរៀល ៕

13318835_992908814163064_1010724804_n

13295191_992908740829738_933001965_n

13281728_992908757496403_600294290_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print