លោក អូបាម៉ា ជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ដែលបានទស្សនកិច្ចទៅកាន់តំបន់ទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហីរ៉ូស៊ីម៉ា សម្លាប់មនុស្សរហូតដល់ទៅ១៤០,០០០នាក់កាលពីឆ្នាំ១៩៤៥ ។ លោក អូបាម៉ា បានចូលរួមរំលែកទុកប៉ុន្តែមិនសុំទោសនោះឡើយ។
យន្តហោះទម្លាក់គ្រាប់B-29 របស់អាមេរិកបាននាំគ្រាប់បែកបរមាណូមានឈ្មោះថា Little Boy វាយប្រហារទម្លាក់ទៅលើទីក្រុងហីរ៉ូសីម៉ា នៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី៦ ខែស៊ីហា ឆ្នាំ១៩៤៥ បំផ្លាញទីក្រុងដ៏ស្រស់ស្អាត់នៅឆ្នេរសមុទ្រមួយនេះទាំងស្រុង។
នៅពេលដែលទស្សនកិច្ចទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីកន្លែងគោរពបូជាវិញ្ញាណខ័ណជនរង្គ្រោះដោយការទម្លាក់គ្រាប់បែកលោក អូបាម៉ា មិនបានធ្វើការសុំទោសនោះឡើយ ប៉ុន្តែក៏មានពាក្យពេជ្យរំលែកទុក និងចែករំលែកការទទួលខុសត្រូវរវាងប្រទេសដែលមានឃ្លាំងគ្រាប់បែកបរមាណូដើម្បីកុំឲ្យមានក្តីឈឺចាប់បែបនេះកើតឡើងជាបន្តទៀត។
នៅរមណីយដ្ឋានសន្តិភាពនៅហីរ៉ូស៊ីម៉ា ប្រធានាធិបតី អូបាម៉ា និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្ស៊ូអាបេ បានដាក់គម្រងផ្កាគោរពវិញ្ញាខ័ណជនរង្គ្រោះក៏ដូចចែករំលែកជាមួយអ្នកដែលនៅរល់ក្រោយការទម្លាក់គ្រាប់បែកនោះ។
នៅក្នុងសន្តរកថា ប្រធានាធិបតី អូបាម៉ា បានបញ្ចក់ថា «ហេតុអ្វីបានជាយើងមកទីនេះ មកកាន់ហីរ៉ូស៊ីម៉ា? យើងមកដើម្បីពិចារណាពីកម្លាំងបំផ្លាញដ៏ខ្លាំងពីអតីតកាល យើងមកដើម្បីគោរពដល់ជនរង្គ្រោះ»។ លោកបន្តទៀតថា « យើងឈរនៅចំកណ្តាលទីក្រុងនេះដើម្បីស្រមៃពេលគ្រាប់បែកធ្លាក់ចុះមក ស្រមៃឃើញការភ័យខ្លាចរបស់កុមារពេលឃើញហេតុការនោះកើតឡើង ។ យើងបាននឹកឃើញដល់អ្នកទាំងអស់គ្នាជាអ្នកគ្មានកំហុសត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះ»។
តាមប្រសាសលោក អូបាម៉ា ការទម្លាក់គ្រាប់បែកនៅខែសីហា ឆ្នាំ១៩៤៥ បានបង្ហាញយ៉ាងច្បាស់ថា មនុស្សជាតិមានអាវុធសម្លាប់រង្គាល ហើយពេលនេះអាមេរិកនិងជប៉ុននឹងខិតខំលុបបំបាត់គ្រាប់បែកបរមាណូលើពិភពលោក៕
ប្រែសម្រួល៖ ម៉ែវ សាធី