បញ្ជូនម្ចាស់បំណុលឡើងតុលាការរឿងយកដុំថ្មគប់រថយន្ដកូនបំណុល

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ បានបញ្ជូនស្ត្រីម្ចាស់បំណុលឡើងតុលាការពាក់ព័ន្ធនឹងអំពើហិង្សាយកដុំថ្មគប់កញ្ចក់រថយន្ដកូនបំណុលបណ្ដាលឱ្យរងការខូចខាតអស់ពីរគ្រឿង។

ជនដៃដល់ដែលសមត្ថកិច្ចបញ្ជូនទៅតុលាការនេះឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សំណុំរឿងហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ គឺស្ថិតនៅក្នុងចំណាត់ការរបស់លោក លឹម ប៊ុនហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរ ។

នគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ម្ចាស់បំណុលឈ្មោះហុង សុកដ្ឋា បានទៅទារលុយពីកូនបំណុល ឈ្មោះ  ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ ដែលជំពាក់ប្រាក់ហើយមិនទាន់សងតាមថ្ងៃកំណត់ក៏កើតទៅជាជម្លោះផ្ទុះជាហិង្សាតែម្ដង ។

    ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេកូនបំណុលឈ្មោះ ដួង អក្ខរា បានចងការប្រាក់ពីស្រ្តីម្ចាស់លុយចំនួន១,៥០០ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប២,១០០ដុល្លារវិញ តែកូនបំណុលពុំបានសងប្រាក់ទៅម្ចាស់បំណុលវិញតាមការកំណត់នោះទេ។

លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់លុយបានទៅដល់ផ្ទះកូនបំណុល (ចំណុចកើតហេតុ) ដើម្បីទារប្រាក់ដែលជំពាក់ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចម្ចាស់លុយបានយកដុំគប់ទៅលើរថយន្តម៉ាកតូយ៉ូតា ឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានផ្លាកលេខបែកកញ្ចក់ខាងក្រោយ, ក្រពឹតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ូតាព្រូស  ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AJ-5584 បណ្តាលឱ្យក្រពឹតទ្វារមុខ-ក្រាយខាងស្តាំ។  ពេលនោះម្ចាស់រថយន្ដក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចចុះទៅដល់បានសួរនាំម្ចាស់បំណុល ហើយម្ចាស់បំណុលបានទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿងខូចខាតប្រាកដមែនដោយមូលហេតុខឹងខ្លាំងពេក។ 

    ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់បំណុល និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ថង ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print