ម្តាយទុកកូនអាយុ​ ២ខួបចោល​ រវល់មកដាំបាយពេលត្រឡប់មករកកូនវិញកូនបានធ្លាក់ទឹកផែស្លាប់បាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ដោយ​សារ​តែការធ្វេសប្រហែស​របស់​អាណាព្យាបាល​ចំពោះ​កុមារ​តូចៗ​ បានធ្វេី​ឱ្យ​ក្មេង​ប្រុស​អាយុ​ទើប​តែ​ ២ឆ្នាំបានលង់ទឹកស្លាប់យ៉ាង​អាណោចអាធ័ម​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ត្រួត​ពិនិត្យ​ជាក់ស្ដែង​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។

បេីតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងថា៖​ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកផែស្លាប់ក្រោយម្ដាយទុកចោល​ ដោយ​ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី នៅចំណុចផែរបស់ជនរងគ្រោះ ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាកាន បន្តថា សពជនរងគ្រោះមានឈ្មោះ ដូង ជីវ័ន្ត ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ថៃ ដូង ភេទប្រុស អាយុ៣៤ឆ្នាំ -ម្ដាយឈ្មោះ ហេង ហួច ភេទស្រី អាយុ៣៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុលើ។

យោងតាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានទុកកូនចោលនៅខាងមុខផែហើយខ្លួនទៅដាំបាយនៅខាងក្រោយផែ ពេលត្រឡប់មករកកូនវិញកូនបានធ្លាក់ទឹកបាត់ទៅហើយ ម្តាយឪពុកជនរងគ្រោះបានរកអ្នកជិតខាងចុះរាវរកកូនរហូតមកដល់ម៉ោង១២និង១០ទើបរកសាកសពជនរងគ្រោះឃើញពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

...

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print