សិក្ខាសាលាស្តីពី«ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : ការអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី «ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំសិក្ខាសាលាស្តីពី “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” (ហៅកាត់ថា ច្បាប់ PF) ដែលនឹងប្រព្រឹត្តទៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៤:០០ ដល់ ១៧:០០ រសៀល ជាភាសាខ្មែរ (បកប្រែជាភាសាអង់គ្លេស) នៅទីស្តីការក្រសួង។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែន

រដ្ឋាភិបាលបរទេស អំពីកាតព្វកិច្ច និងនីតិវិធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមការពារទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា។

អាស្រ័យហេតុនេះ សូម លោក-លោកស្រី ចាត់តំណាង ០១រូប ចូលរួមសិក្ខាសាលាខាងលើ និងធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់ https://forms.gle/DLTsqod1jVQNhKEP8 ឱ្យបានមុន ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់មន្ត្រីទទួលបន្ទុក តាមរយៈទូរស័ព្ទលេខ ០៩៩ ២៧៦ ៥៤៣ ឬ Email: [email protected] 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print