ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣១​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ យោង​តាមរបាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ ព្រោះគ្រឿងញៀន​បានបំផ្លាញ​អនាគតអ្នក​! ខណៈ​ជនសង្ស័យ​ចំនួន​៣១​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣១​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៧​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​ ៥​នាក់​(​ស្រី​ ១​នាក់​)​ ,ប្រើប្រាស់​ ៦​ករណី​ ឃាត់​មនុស្ស​ ១០​នាក់​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ រួម​មាន​ ៖​មេ​តំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ៦១,៦១​ក្រាម​ និង​២៥​កញ្ចប់​តូច​ ។​

​ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល​ខាងលើមានចំនួន​ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ មានដូចខាងក្រោម​៖​ 

កម្លាំង​នគរបាល​៖​ ៩​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,៩៧​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៦,១២​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,២៤​ក្រាម​។​

៥​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២៥​កញ្ចប់​តូច​។​ 

៦​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,០៥​ក្រាម​។​ 

៧​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៤៧​ក្រាម​។​ 

៨​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ០,៦៤​ក្រាម​។​ 

៩​ /​ ឧត្តរមានជ័យ​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​

​ជាមួយគ្នានេះ​ កម្លាំងកងរាជអាវុធហត្ថ​ខេត្ត​៖​ ២​អង្គភាព​ 

១​ /​ កំពង់ឆ្នាំង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​ 

២​ /​ កែប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៩​ក្រាម​ ៕ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print