កម្រងសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជប៉ុន គឺជាដៃគូមួយដ៏សំខាន់, រឹងមាំ និងយូរអង្វែង។ ភាពជា ដៃគូ ដែលចេញពីបេះដូងរបស់អាស៊ាន-ជប៉ុន ក្នុងរយៈពេល ជិត ៥ ទសវត្សរ៍ កន្លងមកនេះ បាននាំមកនូវភាពជោគជ័យ យ៉ាងធំធេង និងដ៏ត្រចះត្រចង់លើគ្រប់វិស័យ ដែលបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់គុណភាពជីវិត របស់ប្រជាជន នៃតំបន់ទាំងពីរ ក្នុងស្មារតីនេះ ខ្ញុំសូម ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាក់ស្ដែង នៃការ អនុវត្ត ការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ ស្តីពី មិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន៖ ចក្ខុវិស័យ មួយ, អត្តសញ្ញាណមួយ និងអនាគតតែមួយ ។

ឯកឧត្តម លោកជំទាវ លោក លោកសី ! ជាមួយនឹងភាពរឹងមាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន យើងនឹងបើកទំព័រប្រវត្តិសាស្ត្រមាសថ្មីមួយ នៅឆ្នាំក្រោយ ជាមួយនឹង កិច្ចប្រជុំកំពូលរំលឹកខួប ៥០ ឆ្នាំ នៃមិត្តភាព និង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងរៀបចំឡើងនៅ ទីក្រុងតូក្យូ។ ប្រាកដណាស់ យើងនឹងប្រកាសរួមគ្នានូវចក្ខុ- វិស័យថ្មី ដើម្បីបន្តភាពជាដៃគូដ៏ស្មោះស្ម័គ្រ និងដ៏យូរអង្វែង របស់យើង តទៅមុខទៀត។

ជាចុងក្រោយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំ កំពូលនាថ្ងៃនេះ នឹងផ្តល់ជាវេទិកាពិភាក្សាយ៉ាងសកម្ម ប្រកប ដោយផលិតភាព ព្រមទាំងជាឱកាសដ៏ល្អមួយ សម្រាប់យើង ពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង កំណត់ទិសដៅអនាគត ដើម្បីលើកកម្ពស់ភាពជាដៃគូនេះ ទៅ កម្រិតមួយ កាន់តែប្រសើរថែមទៀត។

សូមអរគុណ!

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print