សុន្ទរកថាបិទ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី ១០

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តម លោកជំទាវ លោក លោកស្រី! យើងបានឈានមកដល់ទីបញ្ចប់នៃកិច្ចប្រជុំកំពូល ក្នុងថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម ចូ បឌិន ដែលបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់សហរដ្ឋអាម៉េរិក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ឱ្យកាន់តែខ្លាំងឡើងមួយកម្រិតថែមទៀត។ ជាមួយគ្នានេះ ខ្ញុំ ក៏សូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំអាស៊ាន ទាំងអស់ ចំពោះការចូលរួម និងការផ្តល់ជាអនុសាសន៍ប្រកបដោយ អត្ថន័យ សម្រាប់ការតម្រង់ទិសទំនាក់ទំនងអាស៊ាន-សហ- រដ្ឋអាម៉េរិក ទៅអនាគត ឱ្យកាន់តែមានភាពស៊ីជម្រៅ។

យើងពិតជាមានមោទនភាព ចំពោះការសម្រេចបាន នូវសមិទ្ធផលដ៏ធំមួយទៀត នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ ទំនងរបស់យើង តាមរយៈការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ» ។ យើងមានសុទ្ឋិនិយម និងទន្ទឹងរង់ចាំការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដែលការណ៍នេះនឹងចូលរួមយ៉ាង សកម្ម ក្នុងការធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ជូនដល់ប្រជា- ជនរបស់យើង ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តមប្រធានាធិបតី ថ្នាក់ ដឹកនាំអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មាន សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។ ខ្ញុំសូមប្រកាសបិទ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ

អាម៉េរិក លើកទី ១០ ចាប់ពីពេលនេះតទៅ ៕

សូមអរគុណ!

...


 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print