ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងទៅឱ្យប្រទេសដែលអនុវត្តការកំណត់តម្លៃដែលស្នើឡើងដោយលោកខាងលិចនោះទេ។ ក្នុងពេលនេះប្រទេសអាល្លឺម៉ង់បានច្រានចោលសំណើរបស់ប៉ូឡូញក្នុងការផ្ទេរប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូអាចនឹងបញ្ចប់ប្រតិបត្តិការទាំងអស់ជាមួយបណ្តាប្រទេសដែលអនុវត្តកំណត់តម្លៃប្រេងរបស់រុស្ស៊ី។
អ្នកស្រី Zakharova បានបញ្ជាក់ថា “ការដាក់កំណត់តម្លៃលើផលិតផលប្រេងរបស់រុស្ស៊ីគឺជាទង្វើនៃការបំផ្លិចបំផ្លាញដល់ទីផ្សារ រំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យស្មុគស្មាញដល់បញ្ហាថាមពលសកល។ ទីក្រុងមូស្គូនឹងមិនបន្តធ្វើពាណិជ្ជកម្មផលិតផលប្រេងជាមួយប្រទេសដែលចូលរួមកំណត់តម្លៃប្រេងនោះទេ។
ដោយចែករំលែកទស្សនៈដូចគ្នាជាមួយលោកស្រី Zakharova អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានជំទាស់នឹងការដាក់កម្រិតតម្លៃរបស់លោកខាងលិចលើប្រេងរុស្ស៊ីផងដែរ។ យោងតាមលោក Peskov សេចក្តីព្រាងតម្លៃគឺពិបាកយល់ខ្លាំងណាស់ ពីព្រោះបណ្តាប្រទេសលោកខាងលិចមិនអាចពន្យល់ពីមូលដ្ឋានសម្រាប់តម្លៃ ចាប់ពី៦៥-៧០ ដុល្លារក្នុងមួយបារ៉ែលនោះឡើយ៕ ដោយធីរីណា
រូបថត : TTXVN-VNA