អ្នកបើកបរថយន្តដឹកទំនិញជិត ២៥០០០ នាក់ បានធ្វើកូដកម្មនៅទូទាំងប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

អ្នកបើកបររថយន្តដឹកទំនិញកូរ៉េខាងត្បូងជិត២៥.០០០នាក់បានធ្វើកូដកម្មដោយបង្កើនហានិភ័យ នៃការរំខានដល់ផលិតកម្ម ដែលជំរុញឱ្យរដ្ឋាភិបាល រៀបចំរថយន្តយោធា

ដើម្បីបញ្ចេញទំនិញ។

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា អ្នកបើកបររថយន្តដឹកទំនិញដែលមកពី សមាគមសហជីព កម្មករដឹកទំនិញកូរ៉េ (CTSU) បានធ្វើកូដកម្ម ដើម្បីទាមទារប្រាក់ឈ្នួលគោលដែលមានការធានា និងលក្ខខណ្ឌការងារ កាន់តែប្រសើរឡើង ។
នៅពេលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk yeol បានព្រមានថា រដ្ឋាភិបាលអាចនឹង ប្រើជម្រើសបំបែកកូដកម្មទូទាំងប្រទេស ដែលធ្វើឡើងដោយក្រុមរថយន្តដឹកទំនិញ ដោយចាត់ទុកជាទង្វើខុសច្បាប់ និងមិនអាចទទួលយកបាន ក្នុងការយកខ្សែសង្វាក់ផ្គត់ផ្គង់ជាតិធ្វើជា «ចំណាប់ខ្មាំង» ចំពោះមុខវិបត្តិសេដ្ឋកិច្ច។
សមាជិកសហជីពកម្មករ ដឹកទំនិញ រាប់ពាន់នាក់បានចាប់ផ្តើមធ្វើកូដកម្មធំ លើកទី២របស់ពួកគេ ក្នុងរយៈពេលតិចជាង៦ខែ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបញ្ហានេះ កំពុងបង្ហាញសញ្ញានៃការរំខាន ដល់ឧស្សាហកម្មជាច្រើនសម្រាប់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី១០ របស់ពិភពលោក មួយនេះ។
លោក យូន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «សាធារណជន នឹងមិនអត់ឱនឱ្យ ចំពោះការយកប្រព័ន្ធដឹកជញ្ជូនធ្វើជាចំណាប់ខ្មាំង នៅពេលដែលប្រទេសជាតិកំពុងប្រឈមមុខ នឹងវិបត្តិនោះឡើយ»។
លោក យូន បានបន្ថែមថា «ការនាំចេញ គឺជាគន្លឹះដែលអាច
យកឈ្នះលើអស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ ប្រសិនបើភាពគ្មានទំនួលខុសត្រូវ ចំពោះវិស័យដឹកជញ្ជូនទេ ហេីយ​នៅតែបន្តទៀត រដ្ឋាភិបាលនឹងគ្មានជម្រើសអ្វី ក្រៅពីការពិនិត្យឡើងវិញ នូវវិធានការមួយចំនួន រួមទាំងការដាក់ចេញនូវ បទបញ្ជាបង្រ្កាបជាធរមាន នោះទេ។
តាមច្បាប់របស់កូរ៉េខាងត្បូង អំឡុងពេលមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការដឹកជញ្ជូន រដ្ឋាភិបាល អាចនឹងចេញបទបញ្ជាមួយដែល បង្ខំឱ្យ ដឹកជញ្ជូនកម្មករត្រឡប់ទៅធ្វើការវិញ ហើយអ្នកណាមិនអនុវត្តតាម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ រហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៣០លានវ៉ុន ឬស្មើនឹង ២២,៥៥០ដុល្លារ៕ ដោយធីរីណា

...

រូប​ថត​ :​ Yonhap News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print