ជុំទី២ក្នុងពូល A រាត្រីនេះ ហុល្លង់និងអេក្វាឌ័រប្រជែងយកលេខ១ ខណៈម្ចាស់ផ្ទះកាតាត្រូវធ្វើការធ្ងន់ប្រឈមជាមួយសេណេហ្គាល់

ចែករំលែក៖

ការប្រកួតបាល់ទាត់ World Cup នៅរាត្រីនេះសម្រាប់ពូល A បានឈានដល់ការប្រកួតជុំទី២ ដើម្បីប្រជែងគ្នាយក៣ពិន្ទុរៀងៗខ្លួន។ ក្នុងនោះក្រុមម្ចាស់ផ្ទះកាតាដែលធ្វើមិនបានល្អកាលពីប្រកួតបើកឆាកត្រូវធ្វើការធ្ងន់ ដោយត្រូវប៉ះក្រុមសេណេហ្គាល់ដែលរងបរាជ័យដូចគ្នា នៅវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ដើម្បីដណ្តើមគ្នាយក៣ពិន្ទុដំបូង។

 ម្ចាស់ផ្ទះកាតាបានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមអេក្វាឌ័រក្នុងលទ្ធផល ២ទល់០ កាលពីថ្ងៃប្រកួតបើកឆាកឆ្នាំ World Cup 2022 ការបរាជ័យនេះគឺជាការចាញ់លើកដំបូងក្នុង៥ប្រកួតចុងក្រោយរបស់កាតា ហើយការប្រកួតនៅរាត្រីនេះគឺជាការប្រកួតដ៏សំខាន់មួយដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងវគ្គជម្រុះតាមពូលដែលខ្លួនធ្វើជាម្ចាស់ផ្ទះផងដែរ។

 ចំណែកក្រុមសេណេហ្គាល់ក៏ត្រូវការឈ្នះកាតាដូចគ្នាដើម្បីស្វែងរកកៅអីប្រជែងនៅក្នុងពូលជាមួយគ្នា។ សេណេហ្គាល់ទើបតែចាញ់ក្រុមជម្រើសជាតិហុល្លង់ ២ទល់០ ដោយមិនទាន់បាន១ពិន្ទុនោះទេសម្រាប់វគ្គជម្រុះ World Cup នេះ ហើយបរាជ័យនេះគឺជាលើកទី២របស់សេណេហ្គាល់ក្នុង៥ប្រកួតចុងក្រោយ។

 ការប៉ះគ្នារវាងកាតានឹងសេណេហ្គាល់នៅម៉ោង៨យប់នេះ មើលទៅសេណេហ្គាល់ហាក់មានសមត្ថភាពក្នុងការគ្រប់គ្រងបាល់ច្រើនដោយសារការប្រកួតកន្លងមក ក្រុមនេះមានទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ។ ចំណែកកាតាវិញក៏មិនអាចមើលស្រាលបានដែរ ថ្វីបើចាញ់១ប្រកួតដូចគ្នាមែន ប៉ុន្តែកាតាជាម្ចាស់ផ្ទះដោយមានអ្នកគាំទ្រច្រើនចាំលើកទឹកចិត្ត។

 រវាងកាតានឹងសេណេហ្គាល់មិនទាន់មានប្រវត្តិជួបគ្នាពីមុននោះទេ ហើយតាមការព្យាការណ៍ក្នុងគេហទំព័រ និងទស្សនៈទស្សន៍ទាយគឺគេឲ្យតម្លៃទៅក្រុមសេណេហ្គាល់ និងទាយថា ក្រុមនេះអាចឈ្នះដោយលទ្ធផល១ទល់០ ឬ២ទល់០។

 ចំណែកក្រុមខ្លាំងប៉ះខ្លាំងនៅពូល A គឺហុល្លង់ប៉ះអេក្វាឌ័រនៅវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជានារាត្រីនេះ។ ក្រុមទាំង២នេះត្រូវបានគេមើលឃើញថា សុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នា ដោយហុល្លង់ឈរលេខ១ និងអេក្វាឌ័រឈរលេខ២។ អេក្វាឌ័របានបំបាក់ម្ចាស់ផ្ទះកាតា២ទល់០ រីឯហុល្លង់ឈ្នះសេណេហ្គាល់២ទល់០ដូចគ្នា ហើយហុល្លង់មកដល់ពេលនេះមិនទាន់ស្គាល់រសជាតិចាញ់នោះទេក្នុង៥ប្រកួតចុងក្រោយ។ ចំណែកអេក្វាឌ័រវិញក៏មិនទាន់ស្គាល់រសជាតិចាញ់ដែរ គ្រាន់តែលទ្ធផលស្មើហាក់ដូចជាញឹក និងប្រភពធនធានកីឡាករមិនសូវសម្បូរដូចហុល្លង់នោះទេ។

 ក្នុងប្រវត្តិជួបគ្នាចុងក្រោយ២ប្រកួតរវាងហុល្លង់ និងអេក្វាឌ័រគឺលើកទី១លទ្ធផលស្នើគ្នា១ទល់១ក្នុងជំនួបមិត្តភាពអន្តរជាតិ និងប៉ះគ្នាលើកទី២ហុល្លង់យកឈ្នះ១ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិដែរ។

 រវាងហុល្លង់នឹងអេក្វាឌ័រត្រូវបានគេមើលឃើញថា ហុល្លង់ហាក់ដូចជាមានប្រៀបជាង ដោយសារប្រភពធនធានកីឡាករ, ទម្រង់លេង និងប្រវត្តិនៅ World Cup ល្អជាង។ សម្រាប់គូទាំង២នេះតាមទស្សនៈរបស់គេហទំព័រកីឡាករលើពិភពលោកបានធ្វើការព្យាករណ៍ថា ហុល្លង់អាចនឹងឈ្នះការប្រកួតនេះ ដោយអាចនឹងមានលទ្ធផល២ទល់១ ឬអាច១ទល់០

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print