ក្រៅអំពីការងារស្នូលយោធាប្រយុទ្ធ និងត្រៀមប្រយុទ្ធ កងទ័ពនៅមានភារកិច្ចចូលរួមស្ដារហេដ្ឋារចនាសម្ព័ន្ធជាតិលើគ្រប់វិស័យ និងចូលរួមអភិវឌ្ឍន៍ជីវភាពកងទ័ពឲ្យមានការរីកចម្រើនតាមរយៈការបង្កបង្កើនផល និងចិញ្ចឹមសត្វ

ចែករំលែក៖

ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ក្នុងដំណើរចុះត្រួតពិនិត្យការងារតាមបណ្ដាកងឯកភាពចំណុះ បានមានប្រសាសន៍ថា ទោះបីប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដោយបរិបូណ៌ក៏ដោយ ក៏កងទ័ពនៅតែបន្តកិច្ចការពារអធិបតេយ្យភាព និងបូរណភាពភាពទឹកដីដោយមិនបានធ្វេសប្រហែសក្នុងមួយវិនាទីណាឡើយ ក្រៅពីនេះក្នុងរយៈកាលកន្លងមក កងឯកភាពបានចូលរួមកសាងសំណង់អគារទីបញ្ជាការ អគារស្នាក់នៅ សាលហ្វឹកហ្វឺន ឃ្លាំងដាក់សម្ភារៈបច្ចេកទេស រោងដាក់សព្វាវុធ រោងដាក់រថយន្តបានមួយចំនួនធំ និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងក្នុងបន្ទាយបានជាច្រើនខ្សែផងដែរ ដែលជាអំណោយតាមរយ:ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងក្រៅពីនេះជាអំណោយតាមរយ:កិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងបណ្ដាក្រុមហ៊ុនជាតិ អន្តរជាតិក្នុង ក្រៅប្រទេស និងសប្បុរសជននានា។
លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង ក្នុងដំណើរចុះត្រួតពិនិត្យតាមបណ្ដាកងឯកភាពចំណុះនេះផងដែរអំពីការងារបំផុសចលនាប្រឡងប្រណាំងបង្កបង្កើនផល និងចិញ្ចឹមសត្វក្នុងនោះឯកឧត្តមបានឲ្យបណ្ដាកងឯកភាព ដែលមានស្រះចិញ្ចឹមត្រីត្រូវរៀបចំធ្វើរបងលួសសំណាញ់ហ៊ុមព័ទ្ធស្រះឱ្យមានសុវត្ថិភាព ដើម្បីកែលម្អសោភ័ណភាពបរិវេណទីធ្លាកន្លែងធ្វើការ និងកន្លែងស្នាក់នៅឲ្យបានល្អប្រកបដោយភាពអនាម័យខ្ពស់ និងងាយស្រួលទទួលគណៈប្រតិភូ ភ្ញៀវជំនាញចូលទស្សនាសមិទ្ធផលនានាក្នុងបន្ទាយ រួមមានអគារធ្វើការ អគារស្នាក់នៅ រោងចិញ្ចឹមសត្វ សួនបង្កបង្កើនផលត្រូវមានរបងហ៊ុំព័ទ្ធជុំវិញ ដើម្បីរក្សាអនាម័យទីធ្លាជុំវិញកន្លែងធ្វើការ និងកន្លែងស្នាក់នៅការពារបាននូវជម្ងឺឆ្លងផ្សេងៗពីសត្វមកមនុស្ស។
លោកឧត្តមសេនីយ៍ទោ សុខ ប៉ាង បានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះបណ្ដាកងឯកភាពចំណុះទាំងអស់ ថាបានខិតខំយកអស់លទ្ធភាព បំផុសប្រឡងប្រណាំងចូលរួមយ៉ាងសកម្មការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ជាពិសេសគឺបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថែរក្សាអនាម័យល្អ និងឯកឧត្តមបានឲ្យមេបញ្ជាការតាមបណ្ដាកងឯកភាព ជំរុញការប្រឡងប្រណាំងដាំដុះ និងចិញ្ចឹមសត្វឲ្យបានខ្លាំងក្លាថែមទៀតដើម្បីកែច្នៃជីវភាពកងទ័ព និងកាត់បន្ថយការចំណាយទិញពីទីផ្សារខាងក្រៅជូនកងទ័ព និងក្រុមគ្រួសារ៕

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print