លួចទូរស័ព្ទបានសម្រេចម្ដងជក់ដៃលួចទៀតចុងក្រោយជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេនៅក្នុងផ្ទះបានសម្រេចម្ដងហើយ ជក់ដៃលួចទៀតត្រូវជាប់ខ្នោះសមត្ថកិច្ច។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី
នៅចំណុចតូបលក់ដូរក្នងផ្សារព្រែកដាច់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
    មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ ស្រេង គឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ.ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ អ៊ូ សុខកេង ភេទប្រុស អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប៉ោ ឃុំគ្រញូង ស្រុកស្នួល ខេត្តក្រចេះ។ សម្ភារបាតបង់មានទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO ។ វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កែប 1A-5227 , អាវធំចំនួន០១ , កាតសារព័ត៌មានស្នាដៃកូនខ្មែរចំនួន០១ , កាបូបស្ពាយចំហៀងចំនួន០១ (វត្ថុតាងខាងលើជារបស់ជនសង្ស័យ)។
   ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣និង១៣នាទី ជនសង្ស័យឈ្មោះ អ៊ូ សុខកេង បានចូលលួចទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO នៅក្នុងតូបលក់ដូររបស់ជនរងគ្រោះឈ្មោះ ស្រេង គឿន ហើយពេលធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ។ លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យដដែលឈ្មោះ អ៊ូ សុខកេង បានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋឈ្មោះ ភន ប៊ុនធឿនម្តងទៀតដើម្បីរកលួចទូរស័ព្ទ តែលួចពុំបានត្រូវម្ចាស់ផ្ទះទាន់រួមនឹងប្រជាពលរដ្ឋបានជួយដេញចាប់ រួចក៏បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ ពេលនោះនគរបាលប៉ុស្តិ៍រដ្ឋបាលក៏បានរាយការណ៍មកផ្នែកជំនាញយុត្តិធម៌ស្រុក ហើយបានសហការជាមួយប៉ុស្តិ៍ព្រែកទន្លាប់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុខកេងបាន រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងបន្តនីតិវិធី ។
    សូមបញ្ជាក់ថា: ជនសង្ស័យឈ្មោះអ៊ូ សុខកេង ធ្លាប់ជាប់ពន្ធនាគារចំនួន០៤ លើកកន្លងមកហើយ ក្នុងករណីអំពើលួច នៅខេត្តក្រចេះ០១លើក ; ខេត្តកំពង់ចាម ០២លើក និងនៅរាជធានីភ្នំពេញ០១ លើក ៕

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print