មានករណីបន្លំលួច(ខ្សែកមាស) ក្នុងផ្សារឆ្នាំង ភ្ញាក់ផ្អើលអាជីវករ រាយការណ៍អោយសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃទី ២៦ ខែ វិច្ឆិកាឆ្នាំ ២០២២ នៅចំណុចក្នុងផ្សារឆ្នាំង(តូបលក់មាស)របស់ឈ្មោះ ប៊ូ ផល្លា ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង មានករណីបន្លំលួច(ខ្សែកមាស) បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនអាជីវករ ខណៈជនសង្ស័យជាស្ត្រីវ័យចំណាស់។

ព័ត៌មានបឋមបានអោយដឹងថា, ជនសង្ស័យឈ្មោះ ហម ឌី ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ប៉ុន្តែមិនដឹងថា, គាត់ជួបបញ្ហាអី បានជាធ្វើសកម្មភាពបន្លំលួច(ខ្សែកមាស) ក្នុងផ្សារឆ្នាំង ។ 

សូមបញ្ជាក់ថា, ជនសង្ស័យបានធ្វើសកម្មភាពទិញរួចបន្លំលួចយកខ្សែកមាសតែត្រូវម្ចាស់តូប ចាប់បាននិងរាយការណ៍ទៅសមត្ថកិច្ច។

  បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំង សមត្ថកិច្ច​នគរបាល​ ក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print