គ្រួសារអ៊ុយក្រែនរាប់លានគ្រួសារ គ្មានភ្លើងអគ្គិសនីប្រើប្រាស់

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយថា នៅតែមានគ្រួសារចំនួន៦លានគ្រួសារនៅក្នុងប្រទេសដែលរស់នៅដោយគ្មានអគ្គិសនី។
យោងតាមកាសែត The Guardian នៅថ្ងៃទី២៦ ខែវិច្ឆិកា បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅទស្សនាទីក្រុង Vyshorod ភាគខាងជើងនៃរដ្ឋធានី Kiev ។ នៅទីនោះ លោក Zelensky បានត្រួតពិនិត្យអគារដែលរងការខូចខាត និងបានលើកទឹកចិត្តមនុស្សនៅក្នុងមជ្ឈមណ្ឌលកម្តៅរួម ជួយដល់ពលរដ្ឋគេចពីអាកាសធាតុត្រជាក់។
ប្រធានាធិបតី Zelensky បាននិយាយថា “នៅតែមាន៦លានគ្រួសារដែលមិនមានអគ្គិសនីនៅទូទាំងប្រទេស ប៉ុន្តែយើងកំពុងធ្វើការជារៀងរាល់ថ្ងៃ។ នៅ Kherson ប្រព័ន្ធថាមពលត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងកៀវ។ ខ្ញុំជឿថាអ្នកគ្រប់គ្នានឹងឆ្លងកាត់ពេលវេលាដ៏លំបាកនេះ រួមគ្នា ហើយយើងនឹងឈ្នះ” ។
នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីអ៊ុយក្រែនបានស្នើឱ្យប្រជាជននៅកន្លែងដែលបានស្តារប្រព័ន្ធថាមពលប្រើប្រាស់វាដោយសន្សំសំចៃ។ លោក Zelensky បាននិយាយថា “កុំប្រើឧបករណ៍អគ្គិសនីដែលមានថាមពលខ្ពស់ច្រើនពេកក្នុងពេលតែមួយ វិស្វករនៅតែធ្វើការមិនឈប់នៅទីនោះ” ៕ដោយធីរីណា

រូប​ថត​ :​ Vietnamnet.vn

...

រូប​ថត​ :​cand.com.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print