លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ចំនួន​២២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៥​នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​សៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣៥​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​​ នៅ​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​នេះ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៥​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ១៤​ករណី​ ឃាត់​ ២១​នាក់​(​ស្រី​ ៤​នាក់​)​ +​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ +​ដាំ​ដុះ​ ១​ករណី​ ឃាត់​ ០​នាក់​ +​បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ២​ករណី​ ឃាត់​ ២​នាក់​ +​ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១១​នាក់​(​ស្រី​ ១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៩៧៧៤,៣៤​ក្រាម​ និង​១​កញ្ចប់​តូច​ និង​កញ្ឆា​=១៨៩២​ដើម​ ។​

​លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៩​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៨​នាក់​ ស្រី​ ៣​នាក់​ ចាប់​យក​Ice​ ៥៦១៤,៨៩​ក្រាម​។​ 

២​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៤​ /​ កណ្តាល​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២៧,៦២​ក្រាម​។​ 

៥​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ៤០២២,២៦​ក្រាម​។​ 

៦​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ បើកបរ​ក្រោម​ឥ​ទ្ឋិ​ពល​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨,០​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ១,១៥​ក្រាម​។​ 

៨​ /​ តាកែវ​៖​ ដាំ​ដុះ​ ១​ករណី​ ឃាត់​ ០​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ករណី​ ចាប់​ ២​នាក់​ ចាប់​យក​កញ្ឆា​ ១៨៩២​ដើម​។​ 

៩​ /​ ត្បូងឃ្មុំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,៤២​ក្រាម​ ៕អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print