ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះលើផេកផ្លូវការថា, ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ😀
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ😀។
លោកបណ្ឌិតថ្លែងបន្តថា, សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេសនិងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។
បើមិត្តៗណាមាននៅសល់ឯកសារចាស់ៗ សូមមេត្តាជួយផ្ញើរមួយច្បាប់ផង😃 ៕
ដោយ : សិលា