ភ្នំពេញ : នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា, ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖
អប្បបរមា អតិបរមា
(យឺតបំផុត) (លឿនបំផុត)
ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល
ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ
ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺមីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបន្តថា, *ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។
ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។
ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕
ដោយ : សិលា