កម្លាំងកងរាជអាវុធហត្ថខេត្ត រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស

ចែករំលែក៖

ខេត្តព្រះសីហនុ : ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ចេញល្បាតចល័ត ឈរជើងតាមគោលដៅ និងជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណ:ប្រចាំការគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
បើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មនៅក្រុងព្រះសីហនុ សូមរៀបចំដាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា ឱ្យបានសមរម្យនៅពីខាងមុខទីតាំងរបស់បងប្អូនឱ្យបានគ្រប់ៗគ្នា និងរៀបចំលំនៅដ្ឋាន-អាជីវកម្មបងប្អូនឱ្យបានស្អាតជាប្រចាំ ដោយតុបតែងលម្អភ្លេីងពណ៌ ដាំផ្កា ឬសម្ភារៈផ្សេងៗ ឱ្យបានសមរម្យ ជាពិសេសត្រូវសម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជានិច្ច ដេីម្បីត្រៀមធ្វេីជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលេីកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ នាចុងឆ្នាំនេះ។
សង្ឃឹមជឿជាក់ថា បងប្អូនទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារខាងលេីដោយស្មារតីស្រលាញ់ និងទទួលខុសត្រូវខ្ពស់៕


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print