តោះ! ទីស្គាក់រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមនោះ គឺឡូរីបាត់ដំបង ឬក៏គេច្រើនហៅថា ឡូរី ជើងភ្នំបាណន់ មានទីតាំងស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរង្វង់មូលលោកតាដំបងក្រញ៉ូងទីរួមខេត្ត។
ក្រសួងទេសចរណ៍ បានបន្ថែមថា ឡូរីបាត់ដំបង ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។ រីឯចំណុចសំខាន់ៗដែលភ្ញៀវទេសចរត្រូវទស្សនាមានដូចជា៖ ទេសភាពជួរព្រៃភ្នំបានន់, ភោជនីយដ្ឋាន, Camping, ដើរលេងថ្មើរជើង, ជិះរទេះភ្លើង, សួនផ្កាចម្រុះ, កន្លែងក្មេងលេង, អង្គុយមៀលត្រី និងកន្លែងផ្សេងៗជាច្រើនទៀត៕ដោយ៖សហការី
តោះសូមទស្សនារូបភាព មានដូចខាងក្រោមនេះ៖


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print