កូនខ្លាឃ្មុំតូចដែលបានជួយសង្គ្រោះពីខេត្តមណ្ឌលគិរី នៅមជ្ឈមណ្ឌលសង្គ្រោះជាតិព្រៃនៃឧទ្យានជាតិភ្នំតាម៉ៅ មានសុខភាពល្អ និងស្រស់ស្រាយឡើងវិញហើយ

ចែករំលែក៖

ខេត្តតាកែវ : កូនខ្លាឃ្មុំតូចដែលបានជួយសង្គ្រោះពីខេត្តមណ្ឌលគិរី និងបច្ចុប្បន្ននៅស្ថិតក្រោមការថែទាំរបស់អង្គការ Free the Bears នៅមជ្ឈមណ្ឌលសង្គ្រោះជាតិព្រៃនៃឧទ្យានជាតិភ្នំតាម៉ៅ មានសុខភាពល្អ និងស្រស់ស្រាយឡើងវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា, វាកំពុងស្ថិតក្រោមការថែរក្សាបានយ៉ាងណាពីអ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ ខ្លាឃ្មុំតូចនេះ ត្រូវបានសហគមន៍នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីជួយសង្គ្រោះ និងប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា, ដើម្បីការពារថែរក្សាសត្វនេះឱ្យបានល្អ មន្ត្រីជំនាញបានបញ្ជូនមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។ បងប្អូនអាចមើលពីការវិវឌ្ឍនៃកូនសត្វខ្លាឃ្មុំនេះពីឆ្វេងទៅស្តាំ! រីករាយថ្ងៃអាទិត្យ! 

#បញ្ឈប់ការជួញដូរសត្វព្រៃ #យុទ្ធនាការអន្ទាក់សូន្យ #ខ្លាឃ្មុំ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print