លោក នេត្រ ភក្ត្រា : តំបន់ការពារធម្មជាតិនានានៅកម្ពុជា បានបង្ហាញពីវត្តមានសត្វកែះជាច្រើន

ចែករំលែក៖

សុខសន្តិភាព ស្ថិរភាពនយោបាយបានផ្តល់ឱកាសដល់កម្ពុជាក្នុង ការគិតគូរពេញលេញលើកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ។ នេះជាការលើកឡើងដោយលោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា, ថ្ងៃនេះ ខ្ញុំសូមជូនរូបភាពបន្ថែមពីសត្វកែះ[បងប្អូនទូទៅនិយមហៅថាសត្វតេះ] ដែលជាប្រភេទសត្វកម្រនៅលើពិភពលោក។ តាមការសិក្សានិងការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា បានបង្ហាញពីវត្តមានសត្វកែះជាច្រើន។ កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្រ្ត៖ Capicornis milneedwardsis)។ សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង។ សត្វកែះ មានស្នែងដូចសត្វពពែដុះកោងទៅក្រោយបន្តិចប្រវែងប្រហែល ២៨០សម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់ស្នែង។
លោកថ្លែងបន្តថា, វាចូលចិត្តព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគំរបព្រៃ និងមានស្រទាប់ រុក្ខជាតិថ្នាក់ក្រោមច្រើន។ សត្វកែះស្ថិតក្នុងក្រុមប្រភេទមានដោកម្រនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ (VU)។ #យុទ្ធនាការអន្ទាក់សូន្យ #បញ្ឈប់ការជួញដូរសត្វព្រៃ #សត្វកែះ ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print