មកពីដឹកម៉ូយទុកឡំប្រឺតាមុខផ្ទះព្រឹកឡេីងត្រូវចោរលួចទៅបាត់ នៅសង្កាត់សំរោងក្រោម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខណៈមកពីរត់ឡំប្រឺតាដឹកម៉ូយរួចយកមកចតទុកដាក់ ចាក់ទាំងសោ នៅមុខផ្ទះ ហើយចូលសម្រាកបាត់ ស្រាប់តែព្រឹកឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ ទើបផ្អើលឆោឡោ ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ជឿន អឿន ហៅសាយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឡំប្រឺតាដែលជនសង្ស័យលួចយកទៅបាត់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IO-1957 ។
តាមសម្តីជនរងគ្រោះ ប្រាប់តាមទូរស័ព្ទឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយវិលត្រឡប់មកពីរត់វិញ ចតទុកមុខផ្ទះ ដូចសព្វដង ចាក់សោត្រឹមត្រូវ ហើយចូលដេកសម្រាកបាត់ទៅ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញាក់ពីដំណេក ខំស្លៀកពាក់ហើយជាសម្រេច ដើម្បីចេញប្រកបរបរ ស្រាប់តែបាត់ឡំប្រឺតាទើបដឹងថាមានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ ។
ក្រោយពីមានជនសង្ស័យលួចយកឡំប្រឺតា ជាមធ្យោបាយ ប្រកបរបរ គ្រាន់ចិញ្ចឹមជីវិត របស់ជនរងគ្រោះ ទោះជាដើរស្វែងរក តែមិនឃើញ មិនជួប មានតែរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយស្រាវជ្រាវ ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print