ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកាមរីហាយប្រ៊ីដបុកជាមួយម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានដែលបង្កឡើងដោយរថយន្តម៉ាកកាមរីហាយប្រ៊ីដបុកជាមួយម៉ូតក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅលើ​កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ត្រង់ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-9557  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿងក្នុងទិសដៅបញ្ច្រាស់គ្នា ម៉ាក់ស៊ុយសាគីនិច ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BR-3860 បើកបរដោយឈ្មោៈ គាង វិផល ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅផ្ទះលេខ៣៣២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់បញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុវត្ថុតាងម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង៕

IMG-20160530-WA0000

IMG-20160530-WA0001

IMG-20160530-WA0002

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print