លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

ចែករំលែក៖

ខេត្តសៀមរាប : នាថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា ម៉ោង ០៨:៣០ព្រឹក នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ឯកលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយលោកស្រីបណ្ឌិត Corinne Capuano នាយកគ្រប់គ្រងកម្មវិធី នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលត្រូវបានរៀបចំក្នុងទម្រងហាយប្រីដ។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកមេរៀនជាបទពិសោធន៍ ក្នុងចំណោមប្រទេសជាសមាជិក របស់អង្គការសុខភាពពិភពលោកប្រចាំ តំបន់ប៉ាស៊ីហ្វិកខាងលិច ជាពិសេសលើការងារថែទាំសុខភាពបឋម និងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមមកពីប្រទេសជាសមាជិកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានមជ្ឈមណ្ឌលសហប្រតិបត្តិការ សរុបជាង២០០នាក់។

អង្គការសុខភាពពិភពលោក បាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព ប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយសខភាពយ៉ាងម៉ាំ និងផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ និងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមធម៌ និងចីរភាព។

នៅក្នុងពិធីបើកវេទិកាថ្នាក់តំបន់លើកទី៤នោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូស រំលេចថា កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រងនូវសកម្មភាពសេដ្ឋកិច្ចសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងមានការចូលរួមរបស់សង្គមជាតិទាំងមូល ធ្វើឱ្យប្រទេសកម្ពុជាបានទទួលជោគជ័យលើសមរភូមិគ្រប់គ្រងឆ្លើយតបនឹងជំងឺកូវីដ-១៩ និងធានាបានភាពធន់ប្រព័ន្ធសុខាភិបាល ជាពិសេសការផ្តល់សេវាជាសារវ័ន្តនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែពិភពលោកយើងអាចទទួលជោគជ័យទាំងស្រុង លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ លុះត្រាតែប្រទេសទាំង អស់រួមសហការ សាមគ្គីគ្នាជាធ្លុងមួយ ៕ 

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print