លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការ បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកយក ១០ចំណុច មកបកស្រាយ :

១- ចង់ឲ្យប្រធានសេះហោះចូលស្រុកដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ = ទណ្ឌិតមេឧទ្ទាមក្បត់ជាតិមិនមែនតំណាងប្រជាធិបតេយ្យកម្ពុជាទេ?
២- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិ = ជាតំណាងពន្ធនាគារព្រៃស?
៣- ចង់ទៅកម្ពុជាយកអំណាចជូនប្រជាជនខ្មែរវិញ = មានអំណាចឯណាយកវិញនោះបើប្រជាជនកម្ពុជាបានប្រគល់អំណាចឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតរួចហើយ?
៤- ការថាយកអំណាចជូនប្រជាជនខ្មែរវិញ = ស្មើនឹងដណ្តើមអំណាចពីគណបក្សប្រជាជនកម្ពុជានិងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា?
៥- រឿងចង់បានអំណាចហួសពេលហើយសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ = មានតែគុកទេដែលរង់ចាំក្រុមឧទ្ទាមក្រៅច្បាប់មកដល់?
៦- អ្នកដែលហៅខ្លួនឯងថាជាអ្នកប្រជាធិបតេយ្យ = តាមការជាក់ស្តែងគឺជាអ្នកអនាធិបតេយ្យសុទ្ធសាធ?
៧- ក្រុមឧទ្ទាមក្រៅច្បាប់ដែលថាប្រមូលផ្តុំគ្នារៀបចំយុទ្ធសាស្ត្រដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ = ជិតបានសម្រេចហើយនៅតែ៥០ឆ្នាំទៀតបានសម្រេចជាស្ថាពរហើយ។
៨- អ្នកប្រជាធិបតេយ្យមែនទែន = គឺជាអ្នករត់ចោលស្រុកនិងមិនហ៊ានចូលស្រុក?
៩- អ្នកប្រជាធិបតេយ្យមែនទែន = គឺជាអ្នកនៅក្រាញននៀលក្នុងស្រុក?
១០- លោក ឡឹក សុធា មនុស្សជំនិតរបស់លោក យ៉ង សាំង កុមារបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា = ទឹកត្រជាក់ត្រីកុម? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print