ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិសុខសាន្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតកំពុងរងផល់ប៉ះពាល់ទឹកជនលិចផ្លូវនិងផលដំណាំ ខណៈក្រុមហ៊ុនផលិតទឹក
ស្អាតក្រុងប៉ោយប៉ែត(អាន់កូ)បានបិទទឹកអាងអូរខៃដននៅក្នុងភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកអូរព្រំដែនឡើងជាបន្តបន្ទាប់រហូតលិចផ្លូវនិងដីភូមិរងផលប៉ះពាល់ផលដំណាំផ្សេងៗដែលពួកគាត់បានដាំនៅតាមក្នុងដីលំនៅឋានរបស់ពួកគាត់។
ក្នុងនោះពួកគាត់បានសំណូមពរដល់
អាជ្ញាធរក្រុងឲ្យជូនអន្តរាគមន៏ឲ្យក្រុមហ៊ុនខាងលើបើកមុខទឹកបង្ហូរដើម្បីបញ្ជៀសការជន់លិចផ្លូវនិងលំនៅឋានពួកគាត់។
ពួកគាត់បានលើកឡើងថាៈទឹកដែលឡើងលិចផ្លូវនិងដីភូមិរបស់ពួកគាត់មានរយៈពេល១សប្ដាហ៏មកហើយ
រងផលប៉ះពាល់គ្រប់បែបយ៉ាងបូករួម
ទាំងការធ្វើដំណើររកស៊ីចេញចូលព្រឹកល្ងាច រំខានដល់ការរស់នៅប៉ះពាល់សុខភាពដល់កូនចៅតូចៗ
ជាដើមព្រោះទឹកអូរព្រំដែនពេលខ្លះមានក្លិនស្អុយ មានជាតិពុលដែលហូរចេញពីកាស៊ីណូក្រុងប៉ោយប៉ែតផងដែរ។
មិនតែប៉ុណ្ណោះបើសិនជាក្រុមមិនបានបង្ហូទឹកអាងខាងលើនោះទេអាចនិងបាក់ទំនប់រងផលប៉ះពះពាល់កាន់តែ
ច្រើននៅហេដ្ឋារចនាសម្ព័នផ្សេងៗដូចជាផ្លូវជាតិលេខ៥ លំនៅដ្ឋានពលរដ្ឋ ផល់ដំណាំគ្រប់សប់បែបយ៉ាង។ល។
ពលរដ្ឋលើកលើងបន្តថាៈក្រោយពីមានការលើកឡើងរបស់ពលរដ្ឋគេមើលឃើញថានៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ
២០២នេះគេឃើញមានគ្រឿងចក្រមួយគ្រឿង(អែស្ដា)របស់ក្រុមហ៊ុន ដោយបញ្ជាពីលោកអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល បានកាយដីតាមចិញ្ចើមផ្លូវយកអាចម៏ដីមកបិទកុំឲ្យមានទឹកហូរកាត់ផ្លូវ ហើយពលរដ្ឋសង្ឃឹមថាខាងក្រុមហ៊ុន
និងជួសជុលផ្លូវឡើងវិញដើម្បីឲ្យពលរដ្ឋនិងសមត្ថកិច្ចធ្វើដំណើររកស៊ីប្រកបរបចិញ្ចឹមជីវិតស្រូល ព្រោះថាផ្លូវខាងលើ
មុនពេលទឹកហូរកាត់មានការធ្វើដំណើរស្រូលគ្មានដាច់ឬជង្ហុកឡើយ បន្ទាប់ពីក្រុមហ៊ុនខាងលើបិទទឹកអាងគីទឹកហូរកាត់ផ្លូវធ្វើឲ្យផ្លូវ
ពោពេញដោយភក់ជ្រាំ កើតជាជង្ហុកដក់ទឹកពិបាក់ធ្វើដំណើរទាំងព្រឹកល្ងាច។
ជុំវិញករណីខាងលើនេះលោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល
អ្នកសារព័ត៏មានយើងមិនអាចសុំការទំនាក់ទំនងបានឡើយព្រោះលេខទូរសព្ទ័លោកខលមិនចូល៕
ដោយ៖ វណ្ណា