ខេត្តស្វាយរៀង: យ៉ាងហោចណាស់បុរសជាងដែកម្នាក់បានស្លាប់នឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូសណ្ដោងរុឺម៉កបុកជាមួយម៉ូតូ ទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ០១ Km ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះផាង សារ៉ុម អាយុ ៥០ ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិ កណ្តៀងរាយ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៨៨៨៧ខូចខាតទាំងស្រុង។
ចំណែកភាគីអ្នកបើកម៉ូតូសណ្ដោងរុឺម៉កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានបើកគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្ដង។
តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៨៨៨៧លើផ្លូវជាតិលេខ០១ដោយធ្វើដំណើរពីលិចទៅកើតខណៈនោះស្រាប់តែម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបើកក្នុងទិសដៅ
ពីត្បូងទៅជើង បើកបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។
ក្រោយមកដោយឈ្មោះផាង សារ៉ុម រងរបួសធ្ងន់បានស្លាប់នឹងកន្លែងកើតហេតុគួអោយសង្វេគបំផុត។
ចំណែកមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់។
សពត្រូវបានសមត្ថកិច្វប្រគល់អោយក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ សុថាន