គយកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី ការលុបចោលវិញ្ញាបនបត្រដើមកំណើតទំនិញទម្រង់អេឡិចត្រូនិច (e-Form D) ចេញដោយប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សូមជូនដំណឹងដល់ធុរជននាំចូលទំនិញពីប្រទេសថៃ មេត្តាជ្រាបថា ថ្មីៗនេះ អាជ្ញាធរចេញវិញ្ញាបនបត្រដើមកំណើតទំនិញនៃប្រទេសថៃ បានជូនដំណឹងស្តីពីការលុប ចោលវិញ្ញាបនបត្រដើមកំណើតទំនិញ e-Form D មួយចំនួនដូចមានក្នុងបញ្ជីជូនភ្ជាប់ជាមួយនេះសម្រាប់ទំនិញ នាំចេញមកកម្ពុជា។ អគរ នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំតាមការជូនដំណឹងរបស់អាជ្ញាធរចេញវិញ្ញាបនបត្រដើម កំណើតទំនិញនៃប្រទេសថៃ។

វិញ្ញាបនបត្រដើមកំណើតទំនិញក្នុងបញ្ជីនេះ ពុំអាចប្រើប្រាស់ដើម្បីស្នើសុំអត្រាពន្ធអនុគ្រោះក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានបានឡើយ។ ដោយឡែក ចំពោះការនាំចូលទំនិញដែលបានប្រើប្រាស់ វិញ្ញាបនបត្រដើមកំណើតe-Form D ទាំងនេះនាពេលកន្លងមក សូមអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុននាំចូលពាក់ព័ន្ធ ឬតំណាង អញ្ជើញមកបំពេញកាតព្វកិច្ចពន្ធនិងអាករបន្ថែមតាមអត្រា MFN នៅតាម បណ្តាអង្គភាពគយនិងរដ្ឋាករដែលបំពេញបែបបទបញ្ចេញទំនិញទាំងនោះ ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ក្រោយកាលបរិច្ឆេទនេះ អគរ នឹងចាត់វិធានការពិន័យតាមបទប្បញ្ញត្តិជាធរមាន។

សេចក្តីដូចបានជម្រាបខាងលើ សូមអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីម្ចាស់ក្រុមហ៊ុននាំចូល ពាក់ព័ន្ធទាំងអស់ ឬតំណាង មេត្តាជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយប្រសិទ្ធភាព ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print