លោក​ នេត្រ​ ភក្ត្រា​៖​ សត្វឆ្មាព្រៃ ជាប្រភេទមំសាសត្វមួយក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ សត្វឆ្មាព្រៃ (Jungle cat) Felis chaus ជាប្រភេទមំសាសត្វមួយក្នុងចំណោមត្រកូលខ្លាទាំង ៧ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

លោក​រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ឆ្មាព្រៃមានវត្តមានភាគច្រើននៅក្នុងតំបន់ការពារធម្មជាតិនៃតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើត និងតំបន់ការពារទេសភាពខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ សត្វឆ្មាព្រៃ តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមកបង្ហាញថា នៅក្នុងប្រទេសកម្ពុជា សត្វឆ្មាព្រៃ វាចូលចិត្តរស់នៅក្នុងព្រៃល្បោះ។ សត្វឆ្មាព្រៃ ភាគច្រើនស៊ីសត្វជាចំណីដែលដូចជា ពពួកថនិកសត្វមាឌតូច (ដូចជាទន្សាយ កណ្តុរ កំប្រុក ជាដើម) និងសត្វស្លាបផងដែរ។

...

សូមជម្រាបដែរថា​ កាលពីម្សិលមិញនេះ​ លោក​ នេត្រ​ ភក្ត្រា​ ក៏បានបង្ហាញ​ពីឆ្មាដាវ (Prionailurus bengalensis) ឈ្មោះអង់គ្លេស៖ Leopard Cat មានសម្បុរលឿង-ត្នោត រាយរោមអុចៗពណ៌ខ្មៅ ហើយវារស់នៅស្ទើគ្រប់ប្រភេទព្រៃ និងព្រៃឈើដាំ។ វាជាសត្វដែលមិនកាចសាហាវចំពោះមនុស្ស និងពូកែហែលទឹកណាស់។ ឆ្មាដាវមានវត្តមាននៅភាគឦសាន និងនិរតីនៃប្រទេសកម្ពុជា។ ឆ្មាដាវស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរ និងចុះក្នុងបញ្ជី​ក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print