លោកស្រី គ្លីនតុន កំពុងប្រឈមនិងឧបសគ្គ​មិនទាន់អាចក្លាយជាបេក្ខភាពប្រធានាធិបតីពេញលេញនៅឡើយ

ចែករំលែក៖

នៅក្នុងការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីអាមេរិកដំណាងឲ្យគណបក្សសាធារ​ណរដ្ឋនិងគណបក្សប្រជាធិបតេយ្យឈានដល់ដំណាក់កាលចុងក្រោយ ហើយលោក ដូណាល់ត្រាំ មកពីគណ​បក្សសាធារណរដ្ឋបានទៅដល់គោលដោយយ៉ាងងាយស្រួលបំផុត។ ចំណែកលោកស្រី គ្លីនតុន វិញកំពុងប្រឈមនៅបញ្ហាជាច្រើនមិនទាន់អាចក្លាយជាបេក្ខភាពប្រធានាធិបតីពេញលេញនៅឡើយដោយសារតែរឿងអាស្រូវអីម៉ែល ​។

យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ​កំពុង​ឈាន​ចូល​ដល់​ទីបញ្ចប់។ លោក​ ដូណាល់ ត្រាំ​ ទទួល​បាន ១,២៣៧ ប្រតិភូ​ដែល​ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ។ តែ​នៅ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញលោកស្រី ​ហ៊ីលឡារី គ្លីនតុន ​កំពុង​ជួប​ឧបសគ្គ​កណ្តាល​ផ្លូវដោយសារ​តែ​របាយការណ៍​របស់​ក្រសួងការបរទេស​ទាក់ទង​និង​រឿងអាស្រូវ​អ៊ីម៉ែល​របស់​លោកស្រី។

​គ្មាន​អ្វី​អាច​រារាំង​ដំណើរ​ផ្លូវ​របស់​លោក ​ដូណាល់ ត្រាំ ​ឆ្ពោះ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ទៀត​ឡើយ។ លោក​ ដូណាល់ត្រាំ​ ដែល​បាន​កំចាត់​គូប្រជែង​ម្តង​ម្នាក់ៗ​ទាំង ១៦នាក់​នៅ​ក្នុង​បក្ស​បាន​ប្រកាស​ធានា​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី២៦ ខែឧសភា ​ថា លោក​ទទួល​បាន ១,២៣៧ប្រតិភូ​ដែល​ជា​ចំនួន​គ្រប់គ្រាន់​សម្រាប់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នា​ខែ​វិច្ឆិកា​ខាង​មុខ។

ដោយឡែកនិង​ក្នុង​ពេល​ដែល​អ្វីៗ​ហាក់​ដូច​ជា​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​សម្រាប់​លោក ​ដូណាល់ ត្រាំ​ មក​ពី​គណបក្ស​សាធារណរដ្ឋ លោកស្រី ​ហ៊ីលឡារី គ្លីនតុន ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ជាប់​ស្ទះ​កណ្តាលផ្លូវ​ទៅ​វិញ។ ជាប់ស្ទះ​ដោយសារ​តែ​រឿងរ៉ាវ​ទាក់ទង​និង​អ៊ីម៉ែលផ្ទាល់ខ្លួន​ដែល​លោកស្រី​បាន​ប្រើ​សម្រាប់​ទំនាក់ទំនង​ផ្លូវការ​ក្នុង​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ បន្ទាប់​ពី​របាយការណ៍​របស់​ក្រសួង​ការបរទេសរឿងអាស្រូវ​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់ FBI។

តែ​លោកស្រី ​គ្លីនតុន​ បាន​ថ្លែង​ថា រឿងអាស្រូវ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​របស់​ លោកស្រី​ទេ និង​ថា បណ្តា​រដ្ឋមន្រ្តី​ការបរទេស​មុនៗ​ក៏​ធ្លាប់​បាន​ប្រើ​អ៊ីម៉ែលផ្ទាល់ខ្លួន​សម្រាប់​កិច្ចការ​រដ្ឋ​ដែរ។ ក៏​ប៉ុន្តែរឿង​អាស្រូវ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​លោកស្រី​បាត់បង់​ប្រជាប្រិយភាព​ប្រឈម​នឹង​គូប្រជែង ពិសេស​លោក​ ប៊ែរនី សេនដឺ។ ជាក់ស្តែង​នៅ​ក្នុង​រដ្ឋ Californie សម្លេង​គាំទ្រ​លោកស្រី​ គ្លីនតុន និង​លោក ​សេនដឺ​ មាន​ប្រហាក់ប្រហែល​គ្នា៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print