ឥណ្ឌាផ្តល់អាទិភាពក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងពេលកាន់តំណែងជាប្រធានប្តូរវេន G 20

ចែករំលែក៖

ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៣តទៅ ឥណ្ឌាក្លាយជាប្រធានប្តូរវេននៃក្រុមប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនទាំង២០ ហៅកាត់ថា G20 ហើយក្នុងនាមជាប្រធានឥណ្ឌាផ្តោតសំខាន់ទៅលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។

អ្នកជំនាញបាននិយាយថា ក្នុងតួនាទីជាប្រធាន G20 ឥណ្ឌានឹងយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗដូចជាការបើកកម្មវិធីដើម្បីលើកទឹកចិត្តដល់ការរស់នៅប្រកបដោយនិរន្តរភាព ការផ្តល់មូលនិធិដល់ប្រទេសដែលផ្លាស់ប្តូរទៅរកថាមពលបៃតង និងការដោះស្រាយផលប៉ះពាល់នៃការឡើងកម្តៅផែនដី។
ឥណ្ឌាក៏នឹងដើរតួជាស្ពានមួយរវាងផលប្រយោជន៍របស់ប្រទេសអភិវឌ្ឍន៍នឹងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ អ្នកជំនាញបាននិយាយថា ឥណ្ឌានឹងប្រើប្រាស់ “ដំណាក់កាលធំ” នៃតំណែងជាប្រធាន G20 ដើម្បីលើកកម្ពស់ផែនការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ។
លោក Samir Sarin ប្រធានមូលនិធិស្រាវជ្រាវ Observer (ORF) ដែលជាអ្នកគិតគូរមានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយថា “ប្រទេសឥណ្ឌានឹងផ្តោតយ៉ាងខ្លាំងលើការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគតដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ” ។
លោក Sarin បាននិយាយថា ប្រទេសឥណ្ឌានឹងធ្វើការដើម្បីធានាលំហូរនៃប្រាក់ជំនួយពីប្រទេសអ្នកមានឧស្សាហកម្មទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅផែនដី។ ប្រទេសអ្នកមានមិនទាន់បានបំពេញការសន្យារបស់ខ្លួនក្នុងការផ្តល់ប្រាក់ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសក្រីក្រដើម្បីអភិវឌ្ឍថាមពលស្អាត និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅឡើយទេ។ លើសពីនេះទៀត ពួកគេទើបតែបានសន្យាបង្កើតមូលនិធិសំណង និងការបាត់បង់សម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ។ ការសន្យានេះមានតាំងពីកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅប្រទេសអេហ្សុីបក្នុងខែវិច្ឆិកា។
នៅពេលគាត់ចូលកាន់តំណែងជាប្រធាន G20 ជាផ្លូវការ នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានផ្សព្វផ្សាយបេសកកម្មជីវិតថា កម្មវិធីនេះអាចរួមចំណែកយ៉ាងធំធេង “តាមរយៈការបំប្លែងរបៀបរស់នៅប្រកបដោយនិរន្តរភាពទៅជាចលនាមហាជន”៕ ដោយធីរីណា

...

រូប​ថត​ :​ 1 thegioi.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print