កិច្ច​ប្រជុំបូកសរុបសភាពការណ៍លទ្ធផលសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងនគរបាលខេត្តកែប ខេត្តកំពត​ ខេត្តព្រះសីហនុ(កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង(វៀតណាម)

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ​ ត្រួត​ពិនិត្យ​ការងារ​ សហប្រតិបត្តិ​ការ​ ការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ព្រំដែន​ រវាងស្នងការដ្ឋាននគរបាលខេត្តកែប កំពត​ ព្រះសីហនុ(កម្ពុជា)ជាមួយមន្ទីរនគរបាលខេត្ត គៀនយ៉ាង(វៀតណាម)   ឆ្នាំ២០២២ ក្រោយការរីករាលដាលនូវជំងឺកូវីដ-១៩ ជាសកល និងការខិតខំប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់របស់រាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ នៅមន្ទីរនគរបាលខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រតិភូនគរបាលខេត្ត​កែប​ ដឹកនាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ទោ សម្បត្តិ សុធារដ្ឋ ស្នងការ​នគរបាល​ខេត្ត​ និង​ប្រតិភូអមដំណើរចំនួន២២នាក់។
ប្រតិភូនគរបាលខេត្ត​កំ​ពត​ ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី អុឹង សេរីរដ្ឋ ស្នងការរងនគរបាល​ខេត្ត​ និងប្រតិភូអមដំណើរចំនួន១៨នាក់។
ប្រតិភូខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ និងប្រតិភូអមដំណើរ ចំនួន១៩នាក់។
ខេត្ត​គៀន​យ៉ាង​ វៀតណាម ដឹកនាំ​ដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់ហឹង នាយក​មន្ទីរ​នគរបាល​ខេត្ត​ គៀន​យ៉ាង​ សមាជិកអមដំណើរចំនួន៤០នាក់។

អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​ បូកសរុប​លទ្ធផល​ នៃ​កិច្ច​ប្រតិបត្តិ​ការ​ ការពារ​សន្តិសុខ​ព្រំដែន​ បង្កា​រទប់​ស្កាត់​ បង្ក្រាប​បទបទល្មើនានា តាម​តំបន់​ព្រំដែន​គោក​ និង​តាម​តំបន់ទឹក​ប្រវត្តិ​សាស្ត្រ​ នៃ​ប្រទេស​ទាំង​២ រួម​មាន​៖ បទ​ល្មើស​ឆ្លង​ដែន​ បទល្មើស​នេសាទ​ ការ​ជួញដូរ​មនុស្ស​ ការជួញដូរផ្លូវភេទ ការ​ជួញដូរ​អាវុធ​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ បទល្មើស​សេដ្ឋកិច្ច ប ទល្មើស​ព្រហ្មទណ្ឌ​ និងបទល្មើសផ្សេង​ៗ​ទៀត​។

ក្នុង​ឱកាស​នោះ​ដែរ​ លោកនាយក​មន្ទីរ​នគរបាល​ខេត្ត​ គៀន​យ៉ាង​ វៀតណាម និង​ លោក​ស្នងការ​ នគរបាលទាំង​បី​ខេត្ត​ ខាង​កម្ពុជា​ បានមានប្រសាសន៍ ដោយ​បាន​ឯក​ភាព​លេី​របាយការណ៍​បូកសរុប​លទ្ធផល​ការងារឆ្នាំ​កន្លង​មក​ ព្រម​ទាំង​បន្ត​ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​ ប្រែ​ក្លាយ​ព្រំដែន​នៃប្រទេស​ទាំង​ពីរ​ ប្រកបដោយ​ សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត អង្គប្រជុំក៏បានបញ្ចប់ដោយភាគីទាំងសងខាងបានចុះហត្ថលេខា និងជូនវត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមកផងដែរ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print