សម្តេចតេជោ ហ៊ុនសែន ចែករំលែកនូវអនុសាសន៍ ផ្ទាល់ខ្លួនចំនួន ៥ចំណុច សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ,ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់ការពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាង សហគមន៍អាស៊ាន ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់, ខ្ញុំសូមចែករំលែកនូវអនុសាសន៍ ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម ៖

ទី១. ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និង វិបុលភាព ដែលជាមូលដ្ឋាន គ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មាន ចីរភាព;
ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណ- ភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និង ភាពធន់ ។ ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត ដោយមានការគិតគូរអំពីការសម្រួលដល់ការផ្លាស់ប្ដូររបៀបរបបរស់នៅ តាមគន្លង ប្រក្រតីភាពថ្មី និង ការសម្របខ្លួនរបស់ប្រជាជន ទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រ ឬ ការប្រែប្រួលណាមួយ ដែលអាចកើតមានឡើង ទាំងពេលបច្ចុប្បន្ន និង អនាគត;

ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នជាតិ និង អន្តរជាតិ និង ជាពិសេសេពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ។ ក្នុង ន័យនេះ រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និង សមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើ សេដ្ឋកិច្ចវិលជុំ និង សេដ្ឋកិច្ចបៃតង ។ ជាមួយគ្នានេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម, ធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ និង ដោះស្រាយបញ្ហាចំពោះមុខផ្សេង ដែលប៉ះពាល់ ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន

ទី៤. នៅក្នុងក្របខណ្ឌតំបន់, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវ សហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភ្ជាប់ និង សមាហរ- ណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជី- ថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និង តភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និង តំបន់; និង

ទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្ន- ការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះ ដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការ- កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរ- ភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព ។ ជាមួយគ្នានេះ, ខ្ញុំសូមស្នើឱ្យមានការតម្រឹម កិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និង ជំរុញការអនុវត្តផែនការសកម្មភាពរួមគ្ន ជាក់ស្តែង ដូចជា ផែនការសកម្មភាពទីក្រុងឆ្លាត(SCAPs) ជាដើម ដើម្បីធានា បរិយាបន្នក្នុងតំបន់ យ៉ាងពិតប្រាកដ ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមស្នើឱ្យរដ្ឋ- បាលមូលដ្ឋាន អាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជា បានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និង ការប្រើ- ប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print