នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាតៃកុងរថយន្តដឹកទឹកកកក្រុមហ៊ុនEVAម្នាក់ ត្រូវបានតំណាងក្រុមហ៊ុនប្តឹងសមត្ថកិច្ចក្រុងតាខ្មៅឲ្យចាប់ខ្លួន ករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ ស៊ីដាច់លុយរបស់ក្រុមហ៊ុនជាង៥ពាន់ដុល្លារ ។ករណីឃាត់ខ្លួននេះ ធ្វើឡើងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ង៉ិក ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរតំណាងអោយក្រុមហ៊ុនទឹកកកeva ។ ជនសង្ស័យឈ្មោះ មាស ចំរើនភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរតៃកុងឡានរងចក្រeva។សម្ភារបាត់បង់៖
ប្រាក់ដុល្លាចំនួន៥៣៣៥ដុល្លាអាមេរិច។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យចូលបំរើកាងារក្រុមហ៊ុនevaអស់រយះពេល៤ឆ្នាំមកហើយមានមុខងារជាតៃកុងឡានក្រុមហ៊ុនទឹកកកeva ដោយទទួលបានប្រាក់ខែក្នុងមួយខែ ២៧៧ដុល្លាអាមេរិច។ លុះដល់ថ្ងៃទីមិនចាំខែមិថុនាឆ្នាំ២០២២ ជនសង្ស័យបានបើកឡានដឹកទឹកកកចេញពីក្រុមហ៊ុនទឹកកកevaយកទៅដាក់អោយម៉ូយដូចសព្វដង តែពេលត្រឡប់មកវិញមិនឃើញយកប្រាក់មកទូរទាត់អោយក្រុមហ៊ុនទេ សរុបទឹកប្រាក់ចំនួន ៥៣៣៥ដុល្លាអាមេរិច ហើយសន្យាថាថ្ងៃនេះថ្ងៃនោះ និងយកមកអោយក្រុមហ៊ុន ហើយរហូតមកដល់ ថ្ងៃទី០១ ខែធ្មូ ឆ្នាំ២០២២ ដោយជនសង្ស័យមិនឃើញយកប្រាក់មកអោយក្រុមហ៊ុន ទើបក្រុមហ៊ុនប្រាប់អោយតំណាងក្រុមហ៊ុនឈ្មោះ ង៉ិន ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ បានឃាត់ជនសង្ស័យមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍សិត្បូ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សិត្បូ អោយជួយឃាត់ខ្លួនជនសង្ស័យកមកសួរនាំនៅប៉ុស្តិ៍ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានយកទឹកកកទាំងនោះទៅដាក់អោយម៉ូយនៅតាមផ្លូវហើយគេជំពាក់មិនទាន់អោយលុយ រួចពួកគេនាំគ្នារត់ចោលកនលែងលក់អស់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print